Connect with us

ព័ត៌មានជាតិ

អតីតតំបន់ទ័ពខ្មែរក្រហមឈរ​ជើង បាន​តភ្ជាប់​អគ្គិសនី​ប្រើប្រាស់

បានផុស

នៅ

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការតបណ្តាញអគ្គីសនីជូនប្រជាពលរដ្ឋដែលរស់នៅចំណុចតាមូងផ្អែម ស្ថិតនៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ដើម្បីឱ្យប្រជាពលរដ្ឋមានអគ្គីសនីប្រើប្រាស់គ្រប់ខ្នងផ្ទះ។

ចំណុចតាមូងផ្អែមនេះ គឺជាអតីតតំបន់ក្តៅ ដែលកងទ័ពខ្មែរក្រហមឈរជើង ហើយស្ថិតនៅដាច់ស្រយាលឆ្ងាយពីទីប្រជុំជន និងមិនមានអគ្គីសនីប្រើប្រាស់ឡើយ។ បច្ចុប្បន្ននេះមានប្រជាពលរដ្ឋរស់នៅចំនួន១១៥គ្រួសារ ស្មើនឹង​៣៨៤នាក់ ស្រី១៩៣នាក់ មាន ៩២ខ្នងផ្ទះ និងមានមត្តេយ្យសិក្សាសហគមន៍ចំនួន១ខ្នង មានសិស្សចំនួន១៩នាក់ ស្រី៤នាក់ ព្រមទាំងមានសាលាបឋមសិក្សាចំនួន១ខ្នងមានសិស្សសរុប ៩៦នាក់ ស្រី៥៥នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការចុះត្រួតពិនិត្យការតបណ្តាញអគ្គីសនីកាលពីថ្ងៃទី០៤មករាម្សិលមិញ លោក គួច ចំរើន បានធ្វើការសម្របសម្រួលផលប៉ះពាល់ និងមានការធ្វើសម្បទានពីអ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដោយបានកាប់ដើមដូងប្រេង និងដើមឈើរាប់រយដើមដើម្បីរត់បណ្តាញអគ្គិសនី។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តបានចាត់ឱ្យអគ្គិសនីខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរស្រុកកំពង់សីលា ចុះតបណ្តាញអគ្គីសនីនៅតំបន់ខាងលើឱ្យបានលឿន ដើម្បីសម្រួលដល់ការរស់នៅ និងប្រកបរបរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ នៅតំបន់ខាងលើទៅតាមខ្នងផ្ទះ និងបានឧបត្ថមថវិកាដល់ស្រ្តីមាន ផ្ទៃពោះចំនួន៣នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ការចំណាយនៅពេលសម្រាលកូននាពេលខាងមុខ។

ជាមួយគ្នានេះ លោក អភិបាលខេត្ត ក៏បានណែនាំ និងជំរុញដល់ក្រុមការងារតបណ្តាញអគ្គីសនី ត្រូវពន្លឿនការងាររបស់ខ្លួនដើម្បីឱ្យប្រជាពលរដ្ឋមានអគ្គីសនីប្រើប្រាស់គ្រប់ខ្នងផ្ទះបានឆាប់រហ័ស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម