សុខភាព
ក្មេងឆ្លងកូវីដ-១៩ អាចវិវត្តជាជំងឺទឹកនោមផ្អែម បើចេញរោគសញ្ញាទាំងនេះ
ក្រោយជាសះស្បើយពីកូវីដ-១៩ មនុស្សចាស់មួយចំនួនអាចវិវត្តទៅជាជំងឺផ្សេងៗ ។ អ្នកជំនាញក៏បានព្រមានថា ជំងឺទឹកនោមផ្អែម ជាបញ្ហាសុខភាពមួយធ្ងន់ធ្ងរ ដែលអាចកើតឡើងបន្ទាប់ពីយើងបានឆ្លងវីរុសកូវីដ-១៩។ ប៉ុន្តែ យើងប្រហែលជាមិនដឹងទេថា វីរុសកូវីដ-១៩ ក៏អាចបង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមលើកុមារដូចគ្នា។

ការសិក្សាពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់អាមេរិក (CDC)
ថ្វីត្បិតតែការសិក្សាជាច្រើនបានរកឃើញថា មនុស្សពេញវ័យដែលឆ្លងវីរុសកូវីដ-១៩ មានហានិភ័យខ្ពស់ក្នុងការវិវត្តជាជំងឺទឹកនោមផ្អែម ប៉ុន្តែការសិក្សាថ្មីមួយបានបង្ហាញថា ចំនួននៃកុមារដែលកើតជំងឺទឹកនោមផ្អែមប្រភេទ១ បានកើនឡើង ចាប់ពីពេលដែលវីរុសនេះរាតត្បាត។ ពិតណាស់ កុមារដែលជាសះស្បើយពីកូវីដ-១៩ អាចមានហានិភ័យខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទ១ និងប្រភេទ២។ យ៉ាងណាមិញ យើងមិនទាន់ដឹងច្បាស់នៅឡើយទេថា ជំងឺទឹកនោមផ្អែមប្រភេទ២ដែលកើតលើកុមារក្រោយជាសះស្បើយពីកូវីដ-១៩ ជាលក្ខខណ្ឌសុខភាពបណ្ដោះអាសន្ន ឬជារៀងរហូត។
សញ្ញានៃជំងឺទឹកនោមផ្អែម
ក្រៅពីវីរុសកូវីដ-១៩ កត្តាផ្សេងទៀតដូចជាអសកម្ម នៅអំឡុងពេលផ្ទុះការរាលដាលវីរុសកូវីដ-១៩ បែបបទរស់នៅមិនត្រឹមត្រូវ និងការឡើងទម្ងន់ សុទ្ធតែអាចបង្កើនហានិភ័យនៃការវិវត្តជាជំងឺទឹកនោមផ្អែមប្រភេទ២ ចំពោះមនុស្សទូទៅ រួមទាំងកុមារផងដែរ។ ជាក់ស្ដែង រោគសញ្ញាមួយចំនួនដែលបញ្ជាក់ពីវត្តមានរបស់ជំងឺទឹកនោមផ្អែម រួមមាននោមញឹក ស្រកទម្ងន់ ស្រេកទឹក និងអស់កម្លាំងខ្លាំង។

វ៉ាក់សាំងមានសារសំខាន់ណាស់ចំពោះកុមារ
ការស្រាវជ្រាវបានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងលើកុមារដែលគ្រប់អាយុគឺជារឿងចាំបាច់បំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។ បន្ថែមពីនេះ យើងគប្បីពាក់ម៉ាស និងរក្សាគម្លាតដើម្បីការពារកូនតូចៗ ដែលមិនទាន់អាចចាក់វ៉ាក់សាំងបាននៅឡើយ៕
ចុចអាន៖រោគសញ្ញាដំបូងមិនគួរមើលរំលង ចំពេលអូមីក្រុង កំពុងអុកឡុកពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


