រោគសញ្ញាដំបូងមិនគួរមើលរំលង ចំពេលអូមីក្រុង កំពុងអុកឡុកពិភពលោក
Connect with us

សុខភាព

រោគសញ្ញាដំបូងមិនគួរមើលរំលង ចំពេលអូមីក្រុង កំពុងអុកឡុកពិភពលោក

បានផុស

នៅ

ស្រប​ពេល​ដែល​​កម្ពុជា​យើង​ បាន​ប្រកាស​ពី​ការ​ឆ្លង​ក្នុង​សហគមន៍​នូវ​វីរុស​កូវីដ-១៩ បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង​ យើង​ក៏​គួរ​ដឹង​ពី​រោគ​សញ្ញា​ដំបូង និង​មិន​គួរ​មើល​រំលង​​ ប្រសិនបើ​ឆ្លង​អូមីក្រុង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​ជា​រោគ​សញ្ញា​ដំបូង​នៃ​វីរុស​បំប្លែងថ្មី​អូមីក្រុង​មិន​គួរ​មើល​រំលង?

វេជ្ជបណ្ឌិត Allison Arwady បម្រើ​ការ​នៅ​នាយកដ្ឋាន​សុខភាព​សាធារណៈ​ទីក្រុង Chicago សហរដ្ឋអាមេរិក​បាន​និយាយ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​កាល​ពី​ថ្ងៃ​ទី​១១ ខែមករា ​ថា ការ​ឈឺ​បំពង់​ក​នៅ​តែ​ជា​រោគសញ្ញា​ដែល​កើត​មាន​លើ​អ្នក​ឆ្លង​អូមីក្រុង​ ជាពិសេស​សម្រាប់​អ្នក​ឆ្លង​ក្នុង​កម្រិត​ស្រាល។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ទោះ​ឈឺ​បំពង់ក​ក៏​ដោយ ឬ​ទោះ​បី​ឈឺ​បន្តិច​បន្តូច​ក៏​ដោយ ក្នុង​កាលៈទេសៈ​នេះ​គួរ​តែ​នៅ​ផ្ទះ​ និង​ស្វែង​រក​ការ​ធ្វើ​តេស្ដ ដើម្បី​ដឹង​លទ្ធផល​ថា​ជា​ជំងឺ​ធម្មតា ឬ​ក៏​ជំងឺ​កូវីដ-១៩ ពិសេស​នោះ​គឺ​អ្នក​ឈឺ​ហើយ​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា​ជំងឺ​ផ្ដាសាយ។

ចំពោះ​ក្រុម​មនុស្ស​ដែល​ចាក់​វ៉ាក់សាំង​ហើយ ទោះ​ជា​ឆ្លង​វីរុស​បំប្លែងអូមីក្រុង​ ក៏​មិន​ងាយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ឬ​ប្រឈម​នឹង​ការ​ស្លាប់​ដែរ ហើយ​ភាគ​ច្រើន​បើ​ឆ្លង​ហើយ​តែង​មាន​រោគ​សញ្ញា​ស្រាល​ដូច​ជា ចង្អោរ ក្ដៅខ្លួន​តិចតួច ឈឺ​ក ឈឺ​ក្បាល បាត់បង់​ចំណង់​អាហារ និងក្អួត។

យ៉ាង​ណា​មិញ វេជ្ជបណ្ឌិត Allison Arwady បាន​បន្ថែម​ថា អ្នក​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩ អាច​នឹង​ជួប​ប្រទះ​រោគសញ្ញា​ប្រហាក់​ប្រហែល​​គ្នា​ទៅ​នឹង​ពេល​ជំងឺ​កូវីដ-១៩​ រាលដាល​ដំបូងៗ។

ជា​ចុង​ក្រោយ ទោះ​បី​ជា​គ្នា​យើង​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ហើយ​ក៏​ដោយ តែ​ដើម្បី​សុវត្ថិភាព​សុខភាព​ផ្ទាល់​ខ្លួន និង​មនុស្ស​ជុំ​វិញ​ខ្លួន យើង​គួរ​តែ​បន្ត​អនុវត្ត​វិធានការ​ណែនាំ​ដោយ​ក្រសួង​សុខាភិបាល​ដូច​ជា ពាក់​ម៉ាស់ រក្សា​គម្លាត​ពី​អ្នក​ដទៃ និង​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖មកដឹងរបៀប និងថ្នាំលេបព្យាបាល អូមីក្រុង កម្រិតស្រាលឆាប់ជា

ចុចអាន៖អូមីក្រុង អាចចេញរោគសញ្ញាមួយនេះ លើក្មេងក្រោម ៥ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យ២នាក់​ លាក់​គ្រឿងញៀន​២កូនថង់​ ត្រៀម​លក់​ត្រូវ​នគរបាល​បង្ក្រា

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោ​ផ្ទះ​ទុកចោល ត្រូវ​អគ្គិភ័យ ឆាបឆេះ​គ្មាន​សល់

កីឡា២ ម៉ោង មុន

រឿងរ៉ាវ ៣ សំខាន់ៗ ដែល​ត្រូវ​ទស្សនា​កម្មវិធី ONE: ONLY THE BRAVE នា​ថ្ងៃ​សុក្រ​នេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​ប្រកាស​ព័ត៌មាន ពី​ករណី​ឈ្លោះប្រកែក​គ្នា​រវាង​អ្នកបើកបរ​រថយន្តក្រុង​និង​អ្នក​ម៉ូតូ​នៅ​ផ្លូវ​៣០​ម៉ែត្រ បុរី​សន្តិភាព​២

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្ទុះ​ការ​តវ៉ា ភាព​មិន​ប្រក្រតី ធ្លាយ​ចេញពី​ស្រុក​កូន​មុំ​ពាក់​ព័​ន្ឋ​ការដាក់​ដេញថ្លៃ ទូកដរ ចំនួន​២​ឃុំ

Sokha Hotels

ព័ត៌មានពេញនិយម