ជីវិតកម្សាន្ដ
ទម្លាយមុខតារាស្រីថៃ ៤រូប រកលុយបានរាប់ម៉ឺនដុល្លារ ពេលបង្ហោះលើ Instagram ម្ដងៗ
នៅលើ Wall ក្នុងបណ្ដាញ Instagram របស់តារាល្បីៗរបស់ថៃ រាល់ពេលបង្ហោះម្ដងៗ មិនមែនសុទ្ធតែជាការកម្សាន្ត ឬចង់បង្ហាញសកម្មភាពទៅដល់ហ្វេនឡើយ ក្នុងនោះពួកគេក៏បង្ហោះផ្សាយឱ្យផលិតផល ឬទំនិញ ទាំងដែលពេលខ្លះ អ្នក Follow អត់បានដឹងផងថាពួកគេផ្សាយពាណិជ្ជកម្ម ខណៈរាល់ពេល Post តែម្ដងសោះ តារាទាំងនោះរកចំណូលបានមិនតិចនោះទេ។
បើយោងតាមប្រភពពីគេហទំព័រ Thai Update របស់ថៃ បានឱ្យដឹងថា ដើមឆ្នាំ ២០២២នេះ តារាស្រីចំនួន ៤រូប ជាបុគ្គលមានឥទ្ធិពលខ្លាំងក្នុងប្រទេស ហើយប្រសិនបើម្ចាស់ផលិតផល ឬសេវាកម្ម ចង់ឱ្យពួកគេផ្សព្វផ្សាយ ត្រូវចំណាយលើពួកគេរាប់សិបម៉ឺនបាតឯណោះ។
ខាងក្រោមជាសម្រង់របាយការណ៍របស់តារាស្រីទាំង ៤ដួង៖
៤. Ice Preechaya

ដើមឆ្នាំ ២០២២ នេះ ចំនួន Follower របស់ Ice កើនដល់ ២.៦លាននាក់ ហើយតាមការប៉ាន់ស្មាន នាងអាចរកចំណូល ៥០ម៉ឺនបាត (ប្រហែល ១៥,០០០ ដុល្លារ) រាល់ពេលបង្ហោះម្ដង។
៣. Prang Kannarun

បច្ចុប្បន្នចំនួនអ្នកតាមដាន របស់នាងគឺ ៥លាននាក់ ដោយហេតុនេះ នាងអាចរកចំណូលបានពី IG ចំនួន ៦០ម៉ឺនបាត (ប្រហែល ១៨,០០០ ដុល្លារ) ត្រឹមតែមួយ Post ប៉ុណ្ណោះ។
២. Chompoo Araya

អ្នកម៉ាក់អភិជនរូបនេះ សព្វថ្ងៃមានអ្នក Follow ប្រមាណ ១០.៦លាននាក់ លើ Instagram ខណៈតម្លៃក្នុង ១ Post ដែល Chompoo រកបានគឺ ១.៤លានបាត (ប្រហែល ៤២,០០០ ដុល្លារ)។
១. Mai Davika

ឆ្នាំ ២០២២ ម៉ៃ មាន Follower ចំនួន ១៥.១ លាននាក់ លើបណ្ដាញ IG ហើយបើតាមការសន្និដ្ឋាន បង្ហោះតែម្ដង នាងស៊ីថ្លៃ ២.៨ លានបាត (ប្រហែល ៨៤,០០០ ដុល្លារ)៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារាស្រីថៃ ១១ដួង ដែលមានទម្រង់មុខស្តង់ដា ដោយមិនធ្លាប់ឆ្លងកាត់មុខកាំបិតសូម្បីម្ដង
ចុចអាន៖ កំពូលតារាថៃ ជាប់ជាស្រីស្អាតលើសគេ និងជាសេដ្ឋីនីមានទ្រព្យសម្បត្តិវាល់លានដុល្លារ ក្នុងវ័យក្មេងខ្ចី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


