នយោបាយ
រដ្ឋមន្ត្រីការបរទេសវៀតណាម គាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែនទៅមីយ៉ាន់ម៉ា ប្រកបដោយផ្លែផ្កា
ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយលោក ប៊ូយ ថាញ់សឺន (Bui Thanh Son) រដ្ឋមន្ត្រីការបរទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងដំណើរទស្សនកិច្ចរយៈពេល២ ថ្ងៃនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ ប្រមុខការទូតវៀតណាម ក្រៅពីមើលឃើញពីការរីកចម្រើននៅប្រទេសកម្ពុជា លោកក៏បានគាំទ្រដំណើរការទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់មីយ៉ាន់ម៉ាផងដែរ។ នេះបើតាមការឲ្យដឹងពីលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ។
លោកបានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាការងារនោះ លោកបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់វៀតណាមក្នុងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅមីយ៉ាន់ម៉ា ដោយសង្ឃឹមថា នឹងជួយស្តារឡើងវិញនូវស្មារតីគ្រួសារអាស៊ានតែមួយ ក្រោមចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ។ លោកថា លោកមានសេចក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់រដ្ឋមន្រ្តីការបរទេសវៀតណាមមកកាន់កម្ពុជា។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដំណើរទស្សនកិច្ចរបស់លោក Bui Thanh Son បានបំពេញបន្ថែមលើលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋវៀតណាម ង្វៀន សួនហ៊្វុក មកកម្ពុជានាពេលថ្មីៗនេះ និងកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៩ កាលពីខែមុន។ កត្តាទាំងអស់នេះ គឺជាមូលដ្ឋានជំរុញសន្ទុះនៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរសម្រាប់ឆ្នាំ២០២២ ដែលជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


