នយោបាយ
លោក សុខ ឥសាន ៖ បក្សប្រជាជនមិនបារម្ភ ចំពោះការចងសម្ព័ន្ធភាព របស់បក្សនយោបាយមួយចំនួន នោះឡើយ
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គ្មានការព្រួយបារម្ភ ចំពោះការស្វះស្វែងរកការចងសម្ព័ន្ធភាព របស់គណបក្សនយោបាយមួយចំនួន ដើម្បីត្រៀមចូលរួមការបោះឆ្នោត នាពេលខាងមុខ នោះទេ។
ការលើកឡើងនេះ បន្ទាប់ពីមានគណបក្សនយោបាយមួយចំនួន ដូចជា៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្ស កែទម្រង់កម្ពុជា, និងគណបក្សកម្ពុជានិយមជាដើម បានបង្ហាញបំណងចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីត្រៀមចូលរួមការបោះឆ្នោតឃុំ-សង្កាត់ នាខែមិថុនា ឆ្នាំ ២០២២នេះ។
បើតាមព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយ បានឲ្យដឹងថា គណបក្សនយោបាយ ដែលចងសម្ព័ន្ធភាពជាមួយគ្នានោះ គឺ តម្រូវឲ្យដាក់បេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ចំពោះតែគណបក្សមួយណា ដែលមានការគាំទ្រច្រើនក្នុងឃុំ-សង្កាត់ នោះប៉ុណ្ណោះ។ ចំណែកឯគណបក្សដទៃទៀត តម្រូវឲ្យអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួន ងាកទៅបោះឆ្នោតឲ្យគណបក្ស ដែលបានដាក់បេក្ខជនឈរឈ្មោះ នោះវិញ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៧ ខែមករានេះថា ការស្វះស្វែងរកការចងសម្ព័ន្ធភាព របស់គណបក្សនយោបាយមួយចំនួននោះ ពុំមានច្បាប់ណាមួយហាមឃាត់នោះឡើយ ហើយការបោះឆ្នោតកន្លងមក ក៏ធ្លាប់មានគណបក្សនយោបាយ ចងសម្ព័ន្ធភាពជាមួយគ្នាដែរ។
លោកថា ការចងសម្ព័ន្ធភាព គណបក្សនយោបាយទាំងនោះ គឺជាសិទ្ធិនយោបាយរបស់ពួកគេ ហើយថាពុំមានទំនាស់ជាមួយផ្លូវច្បាប់ឡើយ។ ដូច្នេះគណបក្សនយោបាយ អាចចងសម្ព័ន្ធភាពជាមួយគ្នាបាន។ ទោះជាបែបណាក៏ដោយលោក សុខ ឥសាន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់វស្សានោះ គ្មានការបារម្ភជុំវិញការចងសម្ព័ន្ធភាព របស់គណបក្សនយោបាយទាំងនោះ ឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានបញ្ជាក់បន្ថែមថា «អត់ទេ គាត់គួបផ្សំគ្នាទៅ បានសេចក្ដីថា គាត់ខ្សោយហើយ បានជាគាត់គួបគ្នាហ្នឹង បើកុំគាត់ម្នាក់ៗហ្នឹងកុំខ្សោយ គាត់មិនគួបគ្នាទេ»។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ។ ការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញថា អាចនឹងមានគណបក្សនយោបាយច្រើន ចូលរួមប្រកួតប្រជែង ខណៈបច្ចុប្បន្ន មានគណបក្សនយោបាយជាច្រើន បាននិងកំពុងធ្វើសកម្មភាព រៀបចំសមាសភាពបេក្ខភាពមេឃុំ-ចៅសង្កាត់ ដើម្បីត្រៀមចូលរួមការបោះឆ្នោតនាពាក់កណ្ដាលឆ្នាំនេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


