ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ណែនាំមន្ត្រីសាលាភូមិន្ទរដ្ឋបាលកុំតាំងខ្លួនជាមន្ត្រីជើងដប់
លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានណែនាំឱ្យមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាលកុំតាំងខ្លួនជាមន្ត្រីជើងដប់ឲ្យសោះ ត្រូវតាំងខ្លួនជាមន្ត្រីជើងពីរនិងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ការណែនាំនេះបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែមករា ក្នុងជំនួបសំណេះសំណាលជាមួយកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល និងវគ្គវិក្រឹត្យការមន្ត្រីមធ្យម បញ្ចប់ការសិក្សានៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២១ក្នុងខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានលើកទឹកចិត្ត និងសូមកោតសរសើចំពោះមន្ត្រីទាំងអស់ បើទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលតម្រូវឲ្យសិក្សាតាមប្រព័ន្ធអនឡាញ ប៉ុន្តែបានខិតខំព្យាយាមរៀនសូត្ររហូតបញ្ចប់ការសិក្សាដោយជោគជ័យ និងបានវិលត្រឡប់មកបំពេញការងារនៅតាមអង្គភាព-ស្ថាប័នរបស់ខ្លួននាពេលនេះ។
លោកអភិបាលខេត្តបានផ្តាំផ្ញើថា មន្ត្រីគឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន ហើយក្នុងនាមជាមន្ត្រីយើងត្រូវរំឭកខ្លួនឯងថា ខ្លួនគឺជាអ្នកបម្រើប្រជាជនមិនមែនជាចៅហ្វាយប្រជាជនទេ ត្រូវខិតខំធ្វើអំពើល្អ និងត្រូវបំពេញការងារដោយឈរលើមូលដ្ឋានបម្រើផលប្រយោជន៍ប្រជាជនជាធំ។

លោកអភិបាលខេត្តបានបន្តថា ជាមួយគ្នានេះមន្ត្រីត្រូវមានគុណធម៌ និងសិលធម៌របស់មន្ត្រី។ ពេលនៅឲ្យប្រជាជនស្រលាញ់ ពេលចេញឲ្យប្រជាជនរឮក ជាពិសេសសម្រាប់មន្ត្រីមូលដ្ឋាន។ ជាងនេះទៀត សូមកុំតាំងខ្លួនជាមន្ត្រីជើងដប់ឲ្យសោះ ត្រូវតាំងខ្លួនជាមន្ត្រីជើងពីរនិងកុំតាំងខ្លួនជាមន្ត្រីគ្រាប់ល្ពៅ គឺត្រូវធ្វើជាមន្ត្រីដែលស្មោះត្រង់ចំពោះថ្នាក់ដឹកនាំ ចំពោះអង្គភាព ចំពោះការងាររបស់ខ្លួន និងប្រជាជន។

លោកអភិបាលខេត្តបានណែនាំទៀតថា ត្រូវយកចំណេះដឹងដែលទទូលបានពីវគ្គសិក្សានេះ ទៅបំពេញការងារដោយស្មោះត្រង់ និងឲ្យអស់ពីសមត្ថភាពដើម្បីជួយកែលម្អ និងអភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួនឲ្យកាន់តែមានការរីកចម្រើននិងត្រូវរួមសហការគ្នាបំពេញការងារដោយសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យបានល្អព្រមទាំងគោរពឋានានុក្រមការងារ និងការចាត់តាំងរបស់ថ្នាក់ដឹកនាំ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


