ព័ត៌មានជាតិ
គ្រោងសម្ពោធ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នៅខែមីនាខាងមុខនេះ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ (CRCG) ស្ថាបនាបានប្រមាណជាង ៩៧ភាគរយហើយ នៅសល់តែការសំអាតកែលម្អបន្តិចបន្តួច និងការរៀបចំកន្លែងដាំផ្កាតែប៉ុណ្ណោះ ដែលអាចចំណាយពេលប្រមាណ ១០ទៅ ១៥ថ្ងៃទៀតតែប៉ុណ្ណោះ។ នេះបើយោងតាមលោក ហ៊ូ ជីនហាយ ប្រធានគម្រោងសាងសង់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ (CRCG)។
លោក ហ៊ូ ជីនហាយ ប្រធានគម្រោងសាងសង់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ (CRCG) បានរាយការណ៍ ពីលទ្ធផលនៃការសាងសង់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ជូនលោកស្រី យក់ សម្បត្តិ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី ២៨ ខែមករា ២០២២ នេះ។
លោកស្រី យក់ សម្បត្តិ បានឲ្យដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិត្យចិន។ ក្រុមហ៊ុនសាងសង់ នឹងបញ្ចប់ការសាងសង់របស់ខ្លួន នាអំឡុងខែកុម្ភៈខាងមុខនេះ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏នឹងប្រគល់មកក្រសួងសុខាភិបាល ឲ្យបានមុនពិធីសម្ពោធប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ដែលនឹងប្រព្រឹត្តឡើង នៅខែមីនាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកស្រី យក់ សម្បត្តិ បានឲ្យដឹងបន្តថា មន្ទីរពេទ្យនេះគ្រោងដាក់ដំណើរការ ៣០០គ្រែ ហើយមានជំនាញច្រើនដែលត្រូវទទួល។ មន្ទីរពេទ្យនេះ ត្រៀមនឹងទទួលសេវាពហុបច្ចេកទេស ឲ្យបានជំនាញច្រើន ដែលមកប្រើប្រាស់សេវានេះ។ នៅពេលដាក់ដំណើរការ គ្រប់ពេញលេញតាមស្តង់ដានោះ សង្ឃឹមថា វិស័យសុខាភិបាល នៅក្នុងខេត្តត្បូងឃ្មុំនឹងល្អប្រសើរ ព្រោះមិនមែនបម្រើសេវា សម្រាប់តែប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំទេ គឺបម្រើសម្រាប់ប្រជាពលរដ្ឋ នៅតំបន់ភូមិភាគឦសាន្ត ដែលជាប់ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា មន្ទីរពេទ្យកម្ពុជា-ចិន ត្បូងឃ្មុំ មានអគារចំនួន ៨ខ្នង ៥ជាន់ កម្ពស់ ២៤ម៉ែត្រ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែក សម្រាប់អគារសម្រាក ពេទ្យមានចំនួន ៥ជាន់, អគារសម្ភព រោគស្ត្រី និងកុមារចំនួន ៥ជាន់, អគារវេជ្ជសាស្ត្រ អគាររដ្ឋបាល និងអគារស្នាក់នៅចំនួន ២ជាន់និងអគារផ្សេងៗទៀត ១ជាន់ ដែលមានផ្ទៃដីសរុប ៧៥,៥៧០ម៉ែត្រការ៉េ ដោយសាងសង់លើផ្ទៃដីចំនួន៥៥,៨១៤ ម៉ែត្រការ៉េ។ ក្នុងនោះអគារមន្ទីរពេទ្យមានចំនួន ២៤,៣០០ ម៉ែត្រការ៉េ។ គម្រោងនេះ បើកការដ្ឋានកាលខែមីនា ឆ្នាំ ២០១៩ ក្រោមជំនួយឥតសំណង ៥០លានដុល្លារអាមេរិក របស់ប្រទេសចិន៕
អត្ថបទ៖ណារី


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


