សន្តិសុខសង្គម
គ្រាប់ផ្លោង ទំហំ ១០៥ មិល្លីម៉ែត្រ ត្រូវប្រទះឃើញកប់ក្នុងដី នៅក្រុងបាត់ដំបង
គ្រាប់កាំភ្លើងផ្លោងទំហំ ១០៥ មិល្លីម៉ែត្រ ត្រូវបានប្រគល់ទៅឲ្យមន្ត្រីស៊ីម៉ាក់ ដើម្បីយកទៅកម្ទេចចោល បន្ទាប់ពីក្រុមហ៊ុនបង្កប់ខ្សែកាបជីកប៉ះនៅក្នុងដី។

ការប្រទះឃើញនេះ គឺនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១១ ថ្ងៃត្រង់ បន្ទាប់ពីផ្នែកសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះពិនិត្យគ្រាប់ ប្រភេទ UXO ចំនួន ១ គ្រាប់ នៅក្នុងក្រុមទី ៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ( នៅជាប់របងវត្តសង្កែ ) និងបាន ធ្វើការប្រគល់ជូន ក្រុមបច្ចេកទេស ( ស៊ីម៉ាក់ ) ដើម្បីយកទៅរក្សាទុក។



គួរបញ្ជាក់ថា គ្រាប់នេះបានប្រទះឃើញដោយក្រុមកម្មករ ជីកដីបង្កប់ខ្សែកាប។ បន្ទាប់ពីក្រុមស៊ីម៉ាក់ពិនិត្យទៅលើភិនភាគគ្រាប់ គឺបានអះអាងថា ជាប្រភេទគ្រាប់កាំភ្លើងផ្លោង ទំហំ ១០៥ mm ហើយបើទោះបីជាគ្រាប់មានសភាពច្រេះក៏ដោយ ក៏មិនអាចមើលស្រាលវាបានដែរ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


