ព័ត៌មានអន្ដរជាតិ
មេហ្វេសប៊ុកប្រាប់បុគ្គលិកមិនចាំបាច់ចាក់វ៉ាក់សាំងកូវីដ ហើយត្រឡប់មកធ្វើការនៅអូហ្វីសវិញ
បើយោងតាមរបាយការណ៍ដែលបានដកស្រង់ប្រភពដែលសុំមិនបញ្ចេញឈ្មោះកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា លោក Mark Zuckerberg បានប្រាប់បុគ្គលិកហ្វេសប៊ុករបស់លោកជាង ៥០,០០០ នាក់នៅក្នុងកិច្ចប្រជុំរបស់ក្រុមហ៊ុនថា ពួកគេនឹងមិនចាំបាច់ចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នោះទេ ហើយបានបញ្ជាឲ្យត្រឡប់ទៅធ្វើការនៅការិយាល័យវិញ ក្រោយចំណាយពេលធ្វើការពីផ្ទះ ។
បុគ្គលិកហ្វេសប៊ុកភាគច្រើនជាពិសេសអ្នកដែលរស់នៅក្នុងសហរដ្ឋអាមេរិកបានធ្វើការពីផ្ទះចាប់តាំងពីការចាប់ផ្តើមរោគរាតត្បាតនៃជំងឺកូវីដ ១៩ ។

នាយកប្រតិបត្តិហ្វេសប៊ុករូបនេះក៏បានទទូចផងដែរថា វ៉ាក់សាំងកូវីដ ១៩ នឹងក្លាយជាការវិវឌ្ឍន៍យ៉ាងវិជ្ជមាន ហើយជំរុញឲ្យបុគ្គលិកអនុវត្តតាមវិធានការប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយមិនចាំបាច់ចាក់វ៉ាក់សាំង ។
នៅក្នុងខែឧសភាក្រុមហ៊ុនបានប្រកាសអំពីគោលនយោបាយធ្វើការងារពីផ្ទះដល់បុគ្គលិករបស់ខ្លួន ។ បច្ចុប្បន្ននេះបុគ្គលិកមួយចំនួនបានវិលត្រឡប់ទៅអគាររបស់ពួកគេវិញនៅតាមបណ្តាប្រទេសដែលមានអត្រាឆ្លងកូវីដ ១៩ ទាប ។
បើយោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅលើពិភពលោកដោយជំងឺកូវីដ ១៩ ដែលមានករណីឆ្លងជាង ១៥.៣ លានករណី និងមានអ្នកស្លាប់ជាង ២៨៩,០០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មន្ទីរបញ្ចកោណដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-52 ទៅតំបន់មជ្ឈិមបូព៌ា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


