ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន សម្រេចឈប់ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឈប់ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដោយសារមានការក្លែងបន្លំគណនីហ្វេកប៊ុក (Facebook) របស់សម្ដេចច្រើន និងបន្ទាប់ពីសង្កេតឃើញថា បណ្ដាញសង្គមតេលេក្រាម (Telegram) មានប្រសិទ្ធភាពជាង។

តាមរយៈសារផ្ញើជូនជនរួមជាតិ នៅយប់ថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២៣ តាមបណ្ដាញសង្គមតេលេក្រាម សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ដោយសាររយៈពេលកន្លងមក មានការក្លែងបន្លំគណនីហ្វេកប៊ុករបស់សម្ដេចជាច្រើន មានរហូតជាង ២០ ដែលធ្វើឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់ហ្វេសប៊ុកដូចគ្នា។
ម្យ៉ាងទៀត មួយរយៈពេលចុងក្រោយនេះ សម្ដេចបានរកឃើញបណ្តាញទំនាក់ទំនង ដែលមានប្រសិទ្ធភាពជាងគឺបណ្តាញតេលេក្រាម ដែលមិនបារម្មណ៍ពីការចូលលួចដូចហ្វេសប៊ុកឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អាស្រ័យហេតុនេះ ខ្ញុំសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់ Facebook ដែលមានអ្នកចូលរួមជាង ១៤លាននាក់។ ខ្ញុំសូមស្នើឲ្យជំនួយការ ខ្ញុំលុបចោលគណនី Facebook របស់ខ្ញុំភ្លាម និងប្រាប់ទៅក្រុមហ៊ុន Facebook ឲ្យលុបឈ្មោះខ្ញុំចេញពីបញ្ជី Facebook»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំការយោគយល់ពីអ្នករាប់អានសម្ដេច តាមបណ្ដាញសង្គមហ្វេសប៊ុក និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែលរបស់សម្ដេច ដើម្បីទទួលបានព័ត៌មាន និងមានយោបល់មកសម្ដេច តាមរយៈតេលេក្រាមវិញ។
ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្កើតគណនី TikTok ថ្មី និងមានមនុស្ស ២នាក់ យកឈ្មោះរបស់សម្ដេចទៅបង្កើតTikTok ដែលមួយមានអ្នកតាមជាង ៣០ម៉ឺននាក់ ចូលចិត្តជាង ៤លាននាក់។ ឯមួយទៀតមានអ្នកតាម ១លាន ២សែននាក់ និងអ្នកចូលចិត្តជាង ១២លាននាក់។ ចាប់ពីពេលនេះហ្វេសប៊ុកណាមានឈ្មោះ ហ៊ុន សែន គឺក្លែងក្លាយទាំងអស់។ នេះបើតាមការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


