ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ ៖ ពលរដ្ឋប្រើហ្វេសប៊ុក ដូចអាហារប្រចាំថ្ងៃ បានប្រយោជន៍លើសពីនយោបាយ
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី១ ខែកក្កដានេះ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួននៅលើគណនីហ្វេសប៊ុករបស់លោកថា ពលរដ្ឋកម្ពុជាប្រើហ្វេសប៊ុក ដូចអាហារប្រចាំថ្ងៃ ហើយទទួលបានប្រយោជន៍លើសពីនយោបាយ។ លោកបណ្ឌិត យង់ ពៅ បញ្ចេញទស្សនៈនេះ គឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សម្ដេច នឹងមិនបិទហ្វេសប៊ុកនៅកម្ពុជាទេ។

សម្រាប់លោកបណ្ឌិត យង់ ពៅ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានផ្ដល់ជាគុណសម្បត្តិដល់ពលរដ្ឋផ្ទាល់តាមរយៈអាចផ្សព្វផ្សាយលក់ផលិតផលផ្ទាល់ខ្លួន ជាថ្នាក់រៀនអនឡាញគ្រប់ពេលវេលា សម្រាប់ទទួលបានចំណេះដឹង ចំណេះធ្វើ រួមមានកសិកម្ម ពាណិជ្ជកម្ម សេវាកម្ម ពលរដ្ឋអាចទំនាក់ទំនងសាច់ញាតិ និងជាវេទិកាកម្សាន្ត និងបញ្ចេញអារម្មណ៍។ បន្ថែមពីនេះ រាជការសាធារណៈ ក៏ទទួលផលច្រើន ដោយអាចឆ្លុះបញ្ចាំងពីចំណុចខ្វះខាតនានា តាមរយៈប្រតិកម្មពីពលរដ្ឋ ជាប្រព័ន្ធផ្សព្វផ្សាយពីគោលនយោបាយ វិធានការ ច្បាប់រដ្ឋ ការផ្សព្វផ្សាយពីមរតកវប្បធម៌ ទេសចរណ៍ យល់ដឹងពីនិន្នាការ ឥរិយាបថសង្គម ។ល។

សូមបញ្ជាក់ថា បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០០៤ ដោយលោក ម៉ាកហ្សុកឃឺបឺក(Markzuckerberg) និងមិត្តភក្តិរបស់លោក អាដាមឌី អែងជីឡូ (Adam D’Angelo) និង ខលធីច(caltech) ដែលជាមិត្តភក្តិដ៏ល្អបំផុតរបស់លោក។ ជាបន្តបន្ទាប់មកទៀត បណ្តាញទំនាក់ទំនងសង្គមមួយនេះ ទទួលបានការនិយមប្រើប្រាស់យ៉ាងច្រើនពីប្រជាពលរដ្ឋនៅទូទាំងពិភពលោក ពិសេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សម្រាប់ប្រទេសកម្ពុជា បណ្តាញទំនាក់ទំនងសង្គមមួយនេះ បាន និងកំពុងក្លាយជាកន្លែងលេងកម្សាន្តតាមអនឡាញ និងធ្វើអាជីវកម្មយ៉ាងពេញនិយមពីសំណាក់ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ស្រទាប់វណ្ណៈ។ យ៉ាងណាមិញ ដោយសារមានការក្លែងបន្លំគណនីយ៉ាងច្រើន និងមានបញ្ហាមិនប្រក្រតីផ្សេងៗទៀត សម្តេចតេជោ ហ៊ុន សែន បានប្រកាសលុបចោលទំព័រហ្វេសប៊ុកជាផ្លូវការរបស់សម្តេច និងប្រកាសមិនផ្តល់ព័ត៌មាន ឬដំណឹងតាមហ្វេសប៊ុកតទៅទៀតទេ។ សម្តេចតេជោ បានប្រកាសលុបតែហ្វេសប៊ុករបស់សម្តេចប៉ុណ្ណោះ ដោយមិនបិទបណ្តាញទំនាក់ទំនងសង្គមនេះនៅក្នុងប្រទេសកម្ពុជាឡើយ។

យ៉ាងណាក៏ដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីយប់ថ្ងៃសុក្រ បានប្រកាសបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជា ភាពជាតំណាងរបស់ក្រុមហ៊ុនទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជន នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តទៅ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកហេតុផលនៃការបណ្តេញតំណាង Facebook ចេញពីកម្ពុជាថា ដោយសារតែមានភាពមិនប្រក្រតីនៃសេវារបស់ក្រុមហ៊ុននេះសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដូចជា ការបង្កើតគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់ និងប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាព និងតម្លាភាព និងការជ្រៀតជ្រែកចូលកិច្ចការនយោបាយរបស់ប្រទេស ជាអាទិ៍៕
អត្ថបទដោយ ៖ ង៉ិល ណារ៉ាត់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


