កីឡា
អបអរសាទរ កម្ពុជា ឈ្នះ ហ្វីលីពីន ១-០
ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម២៣ឆ្នាំបានយកឈ្នះក្រុមបាល់ទាត់យុវជនហ្វីលីពីនអាយុក្រោម២៣ឆ្នាំដោយលទ្ធផល ១-០ ក្នុងការប្រកួតសន្សំពិន្ទុលើកទី២ក្នុងពូល A ជើងឯក AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ការប្រកួតវគ្គទី១ ក្រុមទាំងពីរនៅតែរក្សាសំណាញ់ទីបានល្អដូចគ្នា បើទោះជាមានឱកាសស៊ុតជាច្រើនសំដៅទីរៀងៗខ្លួន ប៉ុន្តែអ្នកចាំសង្គ្រោះបានល្អដូចគ្នា។ យ៉ាងណា នៅវគ្គ៤៥នាទីដំបូងនេះ ក្រុមហ្វីលីពីនហាក់ដាក់សម្ពាធច្រើនដែលខុសប្លែកពីការប្រកួតជាមួយទីម័រខាងកើត។
ចំណែកវគ្គទី២ កម្ពុជាហាក់មានទម្រង់លេងល្អប្រសើរជាងវគ្គទី១ដោយគ្រប់គ្រងបាល់បានច្រើន និងមានឱកាសស៊ុតជាបន្តបន្ទាប់ ថ្វីបើក្រុមហ្វីលីពីនវាយសម្រុកខ្លាំងម្តងៗមើលទៅគ្រោះថ្នាក់ក៏ដោយ។ ទោះជាយ៉ាងណា កម្ពុជាជាអ្នកបំបែកពង់មានហ្វីលីពីននៅពេលលេងស៊ីសង្វាក់គ្នាដោយ ស៊ីន សុវណ្ណមករា ស៊ុតបានសម្រេចនៅនាទី៨១។ លទ្ធផលនេះរក្សារហូតចប់ការប្រកួត។
៣ពិន្ទុបន្ថែមទៀតនេះផ្តល់ឲ្យកម្ពុជាមាន៦ពិន្ទុកំពុងឈរលើកំពូលតារាងពូល A និងសង្ឃឹមខ្ពស់ឡើងទៅវគ្គ ហើយប្រកួតចុងក្រោយត្រឹមស្មើក៏ឈរលើកំពូលតារាងដែរ។
ពិន្ទុបណ្តោះអាសន្ន ពូល A
- កម្ពុជា ឈ្នះ២ប្រកួត មាន ៦ពិន្ទុ
- ទីម័រខាងកើត ឈ្នះ១ប្រកួត ស្មើ១ មាន ៤ពិន្ទុ
- ហ្វីលីពីន ស្មើ១ប្រកួត ចាញ់១ប្រកួត មាន ១ពិន្ទុ
- ព្រុយណេ ចាញ់ទាំងពីរប្រកួត ០ពិន្ទុ
ប្រកូតបញ្ចប់ក្នុងពូល
កម្ពុជា vs ទីម័រខាងកើត
ហ្វីលីពីន vs ព្រុយណេ
អត្ថបទ៖ វីរបុត្រ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង