Connect with us

សុខភាព

អូមីក្រុងបំបាំងកាយ ដែលកំពុងអុកឡុកប្រទេសថៃ ជាវីរុសបំប្លែងខ្លួនគ្រោះថ្នាក់ (មានវីដេអូ)

បានផុស

នៅ

វីរុសកូវីដ១៩បំប្លែងថ្មី “អូមីក្រុងបំបាំងកាយ” ឬឈ្មោះពិត BA.2 ឥឡូវនេះ បានរួមចំណែកដល់ទៅ ១៨,៥% នៃករណីកូវីដថ្មីនៅក្នុងប្រទេសថៃ។

ក្រសួងសុខាភិបាលសាធារណៈថៃបានឲ្យដឹងថា BA.2 ត្រូវបានគេហៅថា វីរុសបំប្លែងខ្លួនបំបាំងកាយ ពីព្រោះការធ្វើតេស្តម៉ាស៊ីន PCR មិនមែនសុទ្ធតែអាចរកឃើញវានោះទេ។

ការពិសោធន៍នៅប្រទេសជប៉ុនបង្ហាញថា BA.2 អាចធ្វើឲ្យភាពស៊ាំដែលបង្កើតឡើងដោយវ៉ាក់សាំងចុះខ្សោយ ថ្វីបើអ្នកចាក់វ៉ាក់សាំងដូសជំរុញ មានហានិភ័យឆ្លងមេរោគនេះតិចជាង ៧៤% ក៏ដោយ។

BA.2 មិនត្រឹមតែរីករាលដាលលឿនជាងបងប្អូនរបស់វាប៉ុណ្ណោះទេ វាក៏អាចបណ្តាលឲ្យមានជំងឺកាន់តែធ្ងន់ធ្ងរ និងអាចរារាំងអាវុធសំខាន់ៗមួយចំនួន ដែលពិភពលោកកំពុងប្រើប្រឆាំងនឹងជំងឺកូវីដ១៩ទៀតផង។

ការពិសោធន៍ពីប្រទេសជប៉ុនបង្ហាញថា BA.2 អាចមានលក្ខណៈពិសេស ដែលធ្វើឲ្យវាមានសមត្ថភាពបង្កឲ្យមានជំងឺធ្ងន់ធ្ងរដូចទៅនឹងប្រភេទចាស់នៃជំងឺកូវីដ១៩ រួមទាំងវីរុសបំប្លែងខ្លួន ដែលតា ផងដែរ។

លើសពីនេះ BA.2 ក៏មានភាពធន់នឹងការព្យាបាលមួយចំនួន រួមទាំង Sotrovimab ដែលជាការព្យាបាលបណ្តុះអង់ទីគ័រ បច្ចុប្បន្នកំពុងត្រូវបានប្រើប្រាស់ប្រឆាំងនឹង អូមីក្រុង។

BA.2 គឺឆ្លងខ្លាំងជាង អូមីក្រុង ប្រហែល៣០ ទៅ៥០ភាគរយ។ វាត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន៧៤ហើយ។

វាបានក្លាយទៅជាវីរុសបំប្លែងខ្លួនលេចធ្លោនៅក្នុងប្រទេសយ៉ាងហោចណាស់១០ដូចជា បង់ក្លាដែស ព្រុយណេ ចិន ដាណឺម៉ាក កោះហ្គាំ ឥណ្ឌា ម៉ុងតេណេក្រូ នេប៉ាល់ ប៉ាគីស្ថាន និងហ្វីលីពីន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ 7News

ចុចអាន៖ អូមីក្រុងបំបាំងកាយ កំពុងអុកឡុក ថៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ ម៉ោង មុន

​ខ្យល់​កន្ត្រាក់​ បណ្ដាល​ឱ្យ​ដើមជ្រៃក្រឹម​មួយ​ដើម​ រលំ​សង្កត់​រ៉ឺម៉ក​កាហ្វេ និងកង់បីឥណ្ឌា​រងការខូចខាត

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ព្រាប កុល ៖ ថៃនឹងរងនូវភាពអាមាសនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀតក្រោយពេលដែលខ្លួនបានធ្វើឱ្យកម្ពុជាអស់ភាពអត់ធ្មត់ ឈានដល់ការប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICJ)

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ គាំទ្រសម្តេចធិបតី ជុំវិញការប្ដឹងថៃតុលាការអន្តរជាតិ និងយន្តការប្រើកម្លាំងការពារខ្លួន

នយោបាយ៦ ម៉ោង មុន

សមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្កោលទោសសកម្មភាព​របស់ទ័ពថៃ និងគាំទ្រ​ឱ្យរដ្ឋាភិបាលប្ដឹង​ទៅ​ ICJ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះមហាក្សត្រ​កម្ពុជា​នឹង​យាង​ជា​ព្រះរាជាធិបតីភាព ក្នុង​ព្រះរាជ​ពិធី​ទិវា​បរិស្ថាន​ជាតិ និងបរិស្ថានពិភពលោក នាថ្ងៃទី០៥ ខែមិថុនា

Sokha Hotels

ព័ត៌មានពេញនិយម