Connect with us

ជីវិតកម្សាន្ដ

វណ្ណដា និងថេណា ជាតារាងចម្រៀងកម្ពុជា មានប្រជាប្រិយភាពបំផុតនៅលើ កម្មវិធីស្ដាប់ចម្រៀង Spotify

បានផុស

នៅ

ដើម្បីអបអរខួបមួយឆ្នាំនៃការមានវត្តមានរបស់ខ្លួនក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Spotify បានចេញផ្សាយទិន្នន័យថ្មីមួយ ដែលបង្ហាញថា តារាចម្រៀងរ៉េប វណ្ណដា បានស្ថិតនៅកំពូលតារាងនៃតារាចម្រៀងក្នុងស្រុក ដែលមាន​អ្នក​ស្តាប់​ច្រើន​បំផុត និង​ជា​តារាចម្រៀង​កម្ពុជា​ដែលមាន​អ្នក​ស្តាប់​ច្រើន​បំផុត​នៅ​បរទេស ជាពិសេស​នៅ​សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី និង​ប្រទេស​ថៃ​។​

May be an image of 1 person, standing, suit and indoor
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Spotify ក៏​ជា​ភ្លែត​ហ្វ​ម​ស្តាប់​ចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​ផងដែរ​សម្រាប់​អ្នកគាំទ្រ​របស់​តារាចម្រៀង និង​អ្នកនិពន្ធ ថេណា ដែល​តារា​រូបនេះ​បាន​ក្លាយជា​តារាចម្រៀង​ក​ម្ពុ​ជា​ ដែលមាន​អ្នក​ស្តាប់​ច្រើនជាងគេ​ទី​២​។ ចាប់តាំងពី​ក្រុមហ៊ុន Spotify បានដាក់​ដំណើរការ​សេវា​ស្តាប់​ចម្រៀង​របស់ខ្លួន​ក្នុងប្រទេស​កម្ពុជា​មក ចំនួន​ចម្រៀង​របស់គាត់​ដែល​ត្រូវបាន​គេ​ចាក់​ស្តាប់​តាម​អន​ឡាញ​បាន​កើនឡើង​ជិត​ទ្វេដង​។​

​ប្រជាពលរដ្ឋ​កម្ពុជា​ក៏បាន​ចាក់​ស្តាប់​ចម្រៀង​របស់លោក ស៊ិន ស៊ី​សាមុត ផងដែរ ដែល​គាត់​បាន​ក្លាយជា​ដែល​តារាចម្រៀង​ដែលមាន​អ្នក​ស្តាប់​ច្រើនជាងគេ​លំដាប់​ទី​ ៣ នៅ​កម្ពុជា​។ ចម្រៀង​របស់លោក​ដែលមាន​ចំណងជើង​ថា “​ម៉ា​ពី​នក​” គឺជា​បទ​ចម្រៀង​របស់​កម្ពុជា​ដែលមាន​អ្នក​ស្តាប់​ច្រើន​បំផុត​នៅលើ​ភ្លែត​ហ្វ​ម​ស្តាប់​ចម្រៀង​របស់​ក្រុមហ៊ុន Spotify នៅ​ឆ្នាំ ​២០២១​។ ក្រៅពីនេះ តារាង​ចម្រៀង​ដែល​ជាប់​ចំណាត់ថ្នាក់​ទី​៤ បាន​ទៅលើ​លោក ម៉ានិត និង​ទី​៥ បាន​ទៅលើ​ក្រុម Smallworld Smallband​។​

​លោក Niklas Lundberg ប្រធាន​ផ្នែក​ទីផ្សារ​ថ្មី (New Markets) នៃ​ក្រុមហ៊ុន Spotify បាន​មានប្រសាសន៍ថា “​ចាប់តាំងពី​ដាក់​ដំណើរការ​សេវា​ស្តាប់​ចម្រៀង​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២១ មក យើង​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ខ្លាំង​ក្នុងប្រទេស​កម្ពុជា​ពី​អ្នកប្រើប្រាស់ និង​សិល្បករ​សិល្បការ​នី​។ វា​គួរឱ្យភ្ញាក់ផ្អើល​ណាស់​ដែល​ឃើញថា ភ្លែត​ហ្វ​ម​របស់​យើង​ទាក់ទាញ​សិល្បករ​សិល្បការី និង​ទស្សនិកជន​ក្នុងស្រុក ហើយ​ផ្តល់ឱកាស​បន្ថែមទៀត​ដល់​តារាចម្រៀង​កម្ពុជា​ឱ្យទទួល​បានការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​”​។​

​នៅលើ​ឆាក​អន្តរជាតិ​វិញ តារាចម្រៀង​បរទេស​ដែលមាន​អ្នក​ស្តាប់​ច្រើនជាងគេ​បំផុត​គិត​ចាប់ពី​ការដាក់​ដំណើរការ​សេវា​ស្តាប់​ចម្រៀង​អន​ឡាញ​របស់​ក្រុមហ៊ុន Spotify គឺ​ក្រុម BTS, Justin Bieber, Taylor Swift, Olivia Rodrigo និង Ariana Grande​។ បទ​ដែល​ទទួល​បានការ​ស្តាប់​ច្រើនជាងគេ​ចំនួន​៥ ក្នុងប្រទេស​កម្ពុជា​រួម​មាន STAY ដែល​ច្រៀង​ដោយ​តារាចម្រៀង Justin Bieber និង​ក្រុម The Kid LAROI បទ Drivers License បទ Good 4 U និង Deja Vu ដែល​ច្រៀង​ដោយ Olivia Rodrigo និង​បទ Double Take ដែល​ច្រៀង​ដោយ dhruv​។ ក្រៅពីនេះ ចម្រៀង​របស់​ក្រុម BTS និង​របស់​តារាចម្រៀង Giveon ក៏មាន​អ្នក​ស្តាប់​ច្រើន​ផងដែរ​។​

​អ្នកនាង Julia Levander ប្រធាន​ផ្នែក​ទំនាក់ទំនង​ទទួលបន្ទុក​ទីផ្សារ​ថ្មី​របស់​ក្រុមហ៊ុន Spotify ថ្លែងថា “​ក្នុង​រយៈពេល​ត្រឹមតែ​មួយឆ្នាំ​ប៉ុណ្ណោះ​ដែល​ក្រុមហ៊ុន Spotify ចូលក្នុង​ទីផ្សារ​កម្ពុជា មានការ​បង្ហាញ​ចំណាប់អារម្មណ៍​ស្តាប់​ចម្រៀង ទាំង​ចម្រៀង​របស់​តារាង​ក្នុងស្រុក ក្នុង​តំបន់ និង​អន្តរជាតិ ដោយ​តារាចម្រៀង វណ្ណដា ក្រុម​តន្ត្រី BTS និង​ក្រុម BLACKPINK កំពុងស្ថិត​នៅក្នុង​បញ្ជី​ដែលមាន​អ្នក​ស្តាប់​ច្រើន​បំផុត រួមជាមួយ​តារាង​ចម្រៀង​ផ្សេងទៀត​ដូចជា Justin Bieber, Taylor Swift និង Olivia Rodrigo​។ យើង​សម្លឹង​ឆ្ពោះទៅរក​ការបន្ត​ការតភ្ជាប់​អ្នកគាំទ្រ​ជាមួយ​តារាចម្រៀង​ដែល​ពួកគេ​ស្រលាញ់ និង​ផ្តល់ជូន​សិល្បករ​និង​សិល្បការី​ក្នុងស្រុក​នូវ​ឧបករណ៍ និង​គំនិត​ដែល​អាច​ផ្តល់​លទ្ធភាព​ឱ្យ​ពួកគេ​ចាប់យក​ទស្សនិកជន​ថ្មី​”​។​

​ក្រៅពី​អាច​ចូល​ស្តាប់​ចម្រៀង​បាន​តាមរយៈ​គណនី Spotify មិន​គិតថ្លៃ និង​គណនី Spotify គិតថ្លៃ ប្រជាពលរដ្ឋ​កម្ពុជា​ក៏​អាច​ចូលទៅ​កាន់​មុខងារ​ដែល​ទើប​នឹងដាក់​ដំណើរការ​ថ្មី​មួយ​ផងដែរ នោះ​គឺ “Lyrics” ដែលជា​ផលិតផល​ថ្មី​សាមញ្ញ និង​អាច​ចែករំលែក​បាន ដែល​អាចឱ្យ​អ្នកប្រើប្រាស់​ចូល​ទៅយក​អត្ថបទ​ចម្រៀង​ដែល​ពួកគេ​ចូលចិត្ត​ដោយផ្ទាល់​នៅក្នុង​កម្មវិធី Spotify​។ អត្ថបទ​ចម្រៀង​ល្បីៗ​អា​ចរក​បានជា​ភាសា​ដើម​របស់​បទ​ចម្រៀង​ទាំងនោះ រួមទាំង​អត្ថបទ​ចម្រៀង​ភាសា​ខ្មែរ​ផងដែរ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន Spotify គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​ជាវ​តន្ត្រី​ស្តាប់​អន​ឡាញ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ពិភពលោក ដោយមាន​អ្នកប្រើប្រាស់​សកម្ម​ប្រចាំខែ​ជាង ៤០៦​លាន​នាក់ និង​មាន​អ្នក​ជាវ​សេវា​បង់ប្រាក់ (Premium Subscribers) ចំនួន ១៨០​ លាន​គណនី​។ ដោយមាន​វត្តមាន​ក្នុង​ទីផ្សារ​ចំនួន​១៨៤ នៅ​ទូទាំង​ពិភពលោក មាន​ផត​ខាស​ត៍ (podcast) ជាង ៣,៦​លាន និង​មាន​ចម្រៀង​ជាង ៧២​លាន​បទ ក្រុមហ៊ុន​បាន​ផ្លាស់ប្តូរ​របៀប​ស្តាប់​តន្ត្រី និង​ផត​ខាស​ត៍របស់​អ្នក​ស្តាប់​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម