ព័ត៌មានជាតិ
បញ្ហារុស្ស៊ី-អ៊ុយក្រែន! នាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេស៊ី ចង់ឃើញដំណោះស្រាយដោយសន្តិវិធី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានពិភាក្សាគ្នាជុំវិញបញ្ហារុស្ស៊ី និងអ៊ុយក្រែន ក្រោយពីលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រកាសអំពី“ប្រតិបត្តិការយោធា” នៅក្នុងតំបន់ Donbas របស់ប្រទេសអ៊ុយក្រែន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះថា ជារឿងធម្មតានោះទេ ទោះបីជាយើងជាប្រទេសតូច ហើយយើងនៅឆ្ងាយក៏ដោយ តែបញ្ហាអន្តរជាតិធំៗ ដែលលេចឡើងបែបនេះ គឺមេដឹកនាំតាមបណ្ដាប្រទេសនានា តែងតែពិគ្រោះពិភាក្សាគ្នា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្ដេច និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានពិភាក្សាគ្នាអំពីបញ្ហានៅរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងកើតឡើងនៅពេលនេះ។ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា អ្វីដែលកម្ពុជា ក៏ដូចជាម៉ាឡេស៊ី ចង់ឃើញ គឺដំណោះស្រាយដោយសន្តិវិធី ហើយរាល់សេចក្ដីថ្លែងការណ៍ណាមួយ របស់អាស៊ាន ត្រូវមានកុងសង់ស៊ីសក្នុងចំណោមបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ាន។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា «ពិតហើយ អ្វីដែលយើងចង់ឃើញ គឺដំណោះស្រាយដោយសន្តិវិធី នៅទីនេះយើងមិនមានកុងសង់ស៊ី ទៅលើសេចក្ដីថ្លែងការណ៍ណាមួយ របស់អាស៊ានទេ យើងបានរួមគ្នាបញ្ជាក់ ខ្ញុំជា មួយឯកឧត្ដមនាយករដ្ឋមន្ត្រី Ismail បាននិយាយយ៉ាងច្បាស់ថា អាស៊ាន ត្រូវការសំឡេងរួម ទើបអាស៊ានខ្លាំង អញ្ចឹងរាល់ការធ្វើសេចក្ដីថ្លែងការណ៍ណាមួយ ចាំបាច់ត្រូវមានកុងសង់ស៊ីងក្នុងចំណោមអាស៊ាន»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា បញ្ហានៅរុស្ស៊ី និងអ៊ុយក្រែន គឺសម្ដេច និងនាយករដ្ឋមន្ត្រី យកមកពិភា ក្សាក្នុងន័យស្ងាត់ស្ងៀម ហើយសម្ដេច និងនាយករដ្ឋមន្ត្រី គឺបានយល់ស្របគ្នាថា បញ្ហារុស្ស៊ី និងអ៊ុយក្រែន ទាមទារនូវកិច្ចសន្ទនា និងដំណោះស្រាយ ដោយសន្តិវិធី៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


