ព័ត៌មានជាតិ
កម្ពុជាត្រៀមបញ្ជូនពលករ ៥ ពាន់នាក់ទៅប្រទេសជប៉ុន ឡើងវិញ បន្ទាប់ពីអាក់ខាន ១ ឆ្នាំ
កម្ពុជានឹងចាប់ផ្តើមបញ្ជួនកម្មសិក្សាការី និងពលករជំនាញពី ៤ ទៅ ៥ ពាន់នាក់ ទៅធ្វើការទៅលើវិស័យផ្សេងៗនៅប្រទេសជប៉ុន នៅខែមីនា ឆ្នាំ២០២២ បន្ទាប់ពីបានផ្អាកកាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ ដោយសារការផ្ទុះរាតត្បាតជំងឺកូវីដ-១៩។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះថា ការបញ្ជួនដំបូងអាចក្នុងរង្វង់ពី ៤ពាន់ ឬ៥ពាន់នាក់ ដោយសារការខកខានបញ្ជួនទៅយូរមកហើយ ដោយសារជំងឺកូវីដ-១៩ ហើយពលករទាំងនោះនឹងត្រូវបញ្ជួនទៅជប៉ុនចាប់ពីខែមីនា ឆ្នាំ២០២២ នេះតទៅ។
លោ អន ប៊ុនហាក់ បានបន្តថា ក្នុងចំណោមពលករខ្មែរទៅធ្វើការនៅជប៉ុន ក្នុងនោះភាគច្រើនជាកម្មសិក្សាការី។ ចំណែកពលករជំនាញមានប្រមាណពី ១០០ ទៅ ២០០នាក់ ដោយពួកគេទៅធ្វើការលើផ្នែកការវេចខ្ចប់ សំណង់ ចំណីអាហារ សវាកម្ម សណ្ឋាគារ ភោជនីដ្ឋាន កសិកម្មដាំដុះ និងចិញ្ចឹមសត្វ។

លោក អន ប៊ុន ហាក់ បានបន្តទៀតថា៖ “ស្ថានទួតជប៉ុនបានផ្តល់ដំណឹងរួចហើយថា កម្ពុជាអាចាប់ផ្តើមបញ្ជូនពលករទៅធ្វើការនៅជប៉ុនចាប់ពីខែមីនា ឆ្នាំ២០២២ នេះតទៅ ហើយស្អែកនេះ យើងអាចដាក់ស្នើសុំវីសារហោះហើរបានហើយក្រោយប្រទេសជប៉ុនមានការបន្ធូរបន្ថយទៅលើវិធានសុខាភិបាលជំងឺកូវីដ-១៩នេះ”។
ប្រធានភ្នាក់ងារហត្ថពលកម្មកម្ពុជា រូបនេះបានបន្ថែមថា ចំពោះនីតីវិធី និងបែបបទសុខាភិបាលក្នុងការបញ្ជួនពលករខ្មែរទៅប្រទេសជប៉ុន មិនខុសពីប្រទេសថៃទេ ដោយសារពលករខ្មែរត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ-១៩ រយៈពេល ៧២ ម៉ោង តាមម៉ាស៊ីន PCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថាមិនមានឆ្លងជំងឺកូវីដ-១៩។ ទៅដល់ទីនោះត្រូវអនុវត្តវិធានសុខាភិបាលជប៉ុន ដោយធ្វើចត្តាឡីស័ក និងមានការមកទទួលពីថៅកែជប៉ុនផងដែរ។

គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនពលករទៅធ្វើការងារនៅក្រៅប្រទេសចំនួន ១ ៣០១ ៦០៩ នាក់ បាន និងកំពុងធ្វើការតាមវិស័យផ្សេងៗនៅតាមបណ្តាប្រទេសចំនួន ៧ ក្នុងនោះមានប្រទេសជប៉ុន ចំនួន ១១ ៤៥៣ នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


