ព័ត៌មានជាតិ
លោក ស្រីយក់ សម្បត្តិ៖ការធ្វើតេស្តលើកទី៣ដំណើរការប្រកបដោយរលូន
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា ការធ្វើតេស្តលើកទី៣ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅថ្ងៃទី១២ធ្នូនេះ គឺប្រព្រឹត្តិទៅដោយរលូនមិនមានបញ្ហាអ្វីទេនិងមានរបៀបរៀបរយ ដោយមិនមានការប្រជ្រៀតគ្នាដូចមុនឡើយ។
លោក ស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍នៅរសៀលថ្ងៃទី១២ធ្នូនេះថា«ហ្នឹងហើយការធ្វើតេស្តលើកទី៣នេះអត់មានបញ្ហាអីទេរលូនទាំងអស់ទាំនៅស្អាតអូឡាំពិក និងទាំងនៅក្រសួងមហាផ្ទៃ និងទីតាំងផ្សេងៗទៀតយើងរក្សាគម្លាតបានហើយអ្នកទៅយកសំណាកសុទ្ធតែពាក់ម៉ាស និងមានវិន័យបានល្អ»។


លោកស្រីបានបន្តថាការធ្វើតេស្តលើកទី៣នេះបានល្អប្រសើរនេះ ដោយសារក្រសួងបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ជាទីបំផុតដូចជាការវាស់កម្តៅ បាញ់អាកុលមុននឹងអនុញ្ញាតឲ្យចូល រក្សាគម្លាត មានការតម្រង់ជួរនិងចែកលេខរៀងដោយមានការចូលរួមជួយសម្របសម្រួលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និងកម្លាំងក្រសួងសួងមហាផ្ទៃពិសេសអ្នកទៅធ្វើតេស្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលបានត្រឹមត្រូវ។

គួរបញ្ចាក់ថាការធ្វើតេស្តលើកទី៣ ពាក់ព័ន្ធនឹងអ្នកជាប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅថ្ងៃទី១២ ធ្នូនេះក្រសួងសុខាភិបាលបានរៀបចំកន្លែងធ្វើតេស្តរកមេរោគកូវីដ១៩ចំនួន៧កន្លែងរួមមាន១៖ ផ្ទះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន វេលាម៉ោង៨៖០០ព្រឹក។២៖ ផ្ទះសម្តេចក្រឡាហោម ស ខេង វេលាម៉ោង៨៖០០ព្រឹក៣៖ រដ្ឋសភា ម៉ោង៩៖០០ព្រឹក៤៖ ក្រសួងមហាផ្ទៃ ម៉ោង៨៖០០ព្រឹក៥៖ ផ្ទះឯកឧត្តម ហ៊ុន ម៉ានី ម៉ោង១១ព្រឹក៦៖ ទីតាំងអង្គភាពភីឡតបន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡត និងក្រុមអង្គរក្សសម្តេចតេជោនិង៧ពហុកីឡដ្ឋានជាតិអូឡាំពិកសម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលនៅវេលាង៧៖០០ព្រឹក។
គួរបញ្ជាក់ថាគិតចាប់ ពីថ្ងៃទី២៨ ខែវិច្ឆិការហូតដល់ ថ្ងៃទី១១ ខែធ្នូនេះមានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»ចំនួន៤០នាក់ក្នុងស្រី១៩នាក់មានតេស្តវិជ្ជមានវីរុសកូវីដ១៩។
ដោយឡែកគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៥៧នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៥០នាក់៕
សំអឿន





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន