ព័ត៌មានអន្ដរជាតិ
ការចរចារវាង អ៊ុយក្រែន-រុស្ស៊ី ឈានដល់ “ការសម្រេចចិត្តជាក់លាក់” (មានវីដេអូ)
ប្រទេសអ៊ុយក្រែន និងរុស្ស៊ីបានរកឃើញរឿងមួយចំនួនដែលអាចព្រមព្រៀងគ្នា ក្នុងអំឡុងពេលកិច្ចចរចាបទឈប់បាញ់ដែលរៀបចំដោយប្រទេសបេឡារុស ។

គណៈប្រតិភូទាំងពីរបានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចចរចាបានបញ្ចប់កាលពីថ្ងៃចន្ទថា ភាគីទាំងពីរក៏នឹងវិលត្រឡប់មកវិញសម្រាប់ការពិគ្រោះយោបល់មុនជុំបន្ទាប់ផងដែរ ។
លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា គោលបំណងសំខាន់នៃកិច្ចចរចាគឺដើម្បីពិភាក្សាអំពីបទឈប់បាញ់នៅអ៊ុយក្រែន ។

លោកបានបន្ថែមថា ភាគីទាំងពីរក៏បានកំណត់ប្រធានបទអាទិភាពមួយចំនួនដែលនឹងត្រូវលើកឡើងសម្រាប់រកដំណោះស្រាយបញ្ហាផ្សេងទៀតផងដែរ ។
គួរបញ្ជាក់ថា កិច្ចពិភាក្សាកាលពីថ្ងៃចន្ទដែលមានរយៈពេលជិត ៥ ម៉ោងបានធ្វើឡើងនៅប្រទេសបេឡារុសក្បែរព្រំដែនរុស្ស៊ី និងអ៊ុយក្រែន ហើយកិច្ចចរចាជុំបន្ទាប់នឹងធ្វើឡើងនៅព្រំដែនរវាងបេឡារុស និងប៉ូឡូញក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ក្រោយកិច្ចចរចា រុស្ស៊ី-អ៊ុយក្រែន ម្សិលមិញ តើ ពូទីន អាចចុចប៊ូតុងនុយក្លេអ៊ែរ ទេ?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


