Connect with us

ព័ត៌មានជាតិ

ស្រូវប្រាំងខេត្តព្រៃវែងឆ្នាំនេះ មានទិន្នផលកើនឡើងជាងឆ្នាំមុន

បានផុស

នៅ

ព្រៃវែង៖ ការផលិតកម្មដំណាំស្រូវរដូវប្រាំង(គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២)នៅខេត្តព្រៃវែង អនុវត្តលើផ្ទៃដីសរុបចំនួន ១១៨,៥៨២ ហិកតា ស្មើនឹង១៥៨,១១% នៃផែនការ ៧៥ ០០០ ហិកតា កើនឡើងជាង៧ ៣០៣ ហិកតា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់  ខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែល បានឲ្យដឹងទៀតថា ការងារប្រមូលផលដំណាំស្រូវរដូវប្រាំង សរុប ៥១ ៧៥១ហិកតា ស្មើនឹង៤៣,៦៤%នៃផ្ទៃដីអនុវត្តបាន ១១៨៥៨២ហិកតា។ បរិមាណផល សរុប២៥០ ៥៤៥តោន និងទិន្នផលមធ្យម ៤,៨៤ តោន/ហិកតា។ ចំពោះបរិមាណនាំចេញស្រូវក្រៅផ្លូវការ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ សរុបមានចំនួន២៩៤ ៦៩៤តោន ស្មើនឹង៦១ ៩៦៩ ៧២៤ដុល្លារ។ ដោយឡែកក្នុងសប្តាហ៍នេះ សរុបមានចំនួន ៥៣, ៦២៦ តោន ស្មើនឹង ១១,១២០,៩៣០ ដុល្លារ។ ក្នុងនោះ មានប្រភេទស្រូវ IR50404 មានតម្លៃ ៨៥០/គីឡូក្រាម និងប្រភេទស្រូវ OM5451 មានតម្លៃ៨៦០/គីឡូក្រាម។ 

មិនត្រឹមតែដាំដុះស្រូវប៉ុណ្ណោះទេ ក្នុងនោះដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវប្រាំង(គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២) មាន ពោត ឪឡឹក និងម្ទេសគ្រប់មុខ សម្រេចបានលើផ្ទៃដីសរុបចំនួន ១ ២៨១ហិកតា ស្មើនឹង១៦២,១៥%នៃផែនការ៧៩០ហិកតា។ ផ្ទៃដីប្រមូលផលសរុប៥៨៦ហិកតា ដោយទទួលបាន បរិមាណផលសរុប៨ ៧៩០តោន។  ហើយចំពោះដំណាំឧស្សាហកម្មមានពោតក្រហម សណ្ដែកបាយ សណ្ដែកដី ល្ង អំពៅ និងឈូក សម្រេចបានលើផ្ទៃដីសរុប ចំនួន៣៧៣៦ហិកតា ស្មើនឹង៧៣,១៨%នៃផែនការ៥ ១០៥ហិកតា។ ផ្ទៃដីប្រមូលផលសរុប២៧៧ហិកតា ដោយទទួលបានបរិមាណផលសរុប៣ ៤៤៣តោន៕សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

Sokha Hotels

ព័ត៌មានពេញនិយម