ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ឆ្នាំស្ថាបនាផ្លូវកៅស៊ូមួយខ្សែក្នុងភូមិអណ្ដូងឫស្សីដើម្បីលើកស្ទួយតំបន់តំបន់ទេសចរណ៍ស្មូនឆ្នាំង
ផ្លូវក្រាលគ្រួសក្រហមជាង២,៥០គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ជាតំបន់ទេសចរណ៍ស្មូនឆ្នាំងត្រូវបានបើកការដ្ឋានសាងសង់ឲ្យក្លាយជាផ្លូវកៅស៊ូ DBST ឲ្យកាន់តែប្រសើរឡើងដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ ។

ពិធីបើកការដ្ឋានសាងសង់និងពង្រីកផ្លូវនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្រ្តីប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ដោយសារតែភូមិសាស្ត្រក្នុងភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ជាគោលដៅទេសចរណ៍ជាតិ និងអន្តរជាតិ ដ៏សំខាន់ព្រោះតែនៅតំបន់នេះយើងបានបង្កើតឲ្យមានសហគមន៍ទេសចរណ៍ ស្មូនឆ្នាំង ដែលមានភ្ញៀវបរទេសចូលមកលេងកម្សាន្តយ៉ាងច្រើនជាប្រចាំ គ្រាន់តែមានការអន់ថយនៅពេលដែលមានជំងឺកូវីដផ្ទុះឡើង តែប៉ុណ្ណោះ ។ សង្ឃឹមថា ក្រោយពីកូវីដស្ងប់ស្ងាត់ភ្ញៀវបរទេសនឹងមកលេងកម្សាន្តជាច្រើនទៀតពុំខាននោះឡើយ។

ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ក្រោយពេលកសាងកំណាត់ផ្លូវជាង២,៥០គីឡូម៉ែត្រ ពីផ្លូវក្រាលគ្រួសក្រហមឲ្យក្លាយជាផ្លូវក្រាលកៅស៊ូរួចហើយ ឯកឧត្តមនឹងចូលរួមបំពាក់អំពូលភ្លើងសូឡាបំភ្លឺតាមដងផ្លូវដោយចំណាយទឹកប្រាក់មាណ១ម៉ឺនដុល្លារដើម្បីឲ្យផ្លូវមួយនេះក្លាយជាផ្លូវដ៏ស្រស់ស្អាត និងមានសោភ័ណភាព មានភ្លើងបំភ្លឺនៅពេលយប់ដែលអាចទាក់ទាញនិងសមស្របជាតំបន់ទេសចរណ៍ ។ ក្នុងការបំពាក់អំពូលភ្លើងបំភ្លឺតាមផ្លូវថ្មីនៅពេលយប់នេះដែរ បើបងប្អូនប្រជាពលរដ្ឋចង់ទិញអំពូលភ្លើងសូឡាដាក់តាមមុខផ្ទះរៀងៗខ្លួន ក៏សូមចូលរួមបដិភាគទៅតាមលទ្ធភាព។

ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមថែរក្សាផ្លូវ ដែលបានកសាងរួចរាល់ដោយកុំដឹកធ្ងន់លើសចំណុះ និងសូមកុំប្រើ គោយន្តកង់ដែកជាដើម ។ សូមបងប្អូនចូលរួមថែរក្សាអនាម័យដោយអនុវត្តនូវវិធានការក្រសួងសុខាភិបាល ៣កុំ និង៣ការពារ ដោយសូមអញ្ជើញទៅចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការកសាងនិងពង្រីកផ្លូវដោយត្រូវចាក់កៅស៊ូ dbst នៅពេលនេះ មានប្រវែង ២៥៣៥ ម៉ែត្រទទឹង៦ម៉ែត្រ រៀបចំខឿនចិញ្ចើមផ្លូវសងខាងដោយចាក់បេតុងបង្ហូរទឹក ទទឹង ០,៣០ ម៉ែត្រ ប្រវែង ៥០៧០ ម៉ែត្រផងដែរ។ ដោយឡែកនៅក្នុងពិធីនេះឯកឧត្តមអភិបាលខេត្ត ក៏បានការចែកអំណោយដល់ប្រជាពលរដ្ឋ ចូលរួមចំនួន១៥០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២០ kg ទឹកត្រី ១ យួរទឹកស៊ីអ៊ីវ ១យួរ និងថវិកា ២ម៉ឺនរៀលផងដែរ៕
អត្ថបទ៖ ឈៀង ថារិទ្ធ





-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


