ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមបាញ់កម្ទេចក្បួនរថយន្តដឹកអាវុធលោកខាងលិច នៅ អ៊ុយក្រែន (មានវីដេអូ)
ប្រទេសរុស្ស៊ីបាននិយាយថា កងទ័ពរបស់ខ្លួន អាចកំណត់គោលដៅ លើក្បួនផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចនៅក្នុងប្រទេសអ៊ុយក្រែន។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រាប់ទូរទស្សន៍រដ្ឋកាលពីថ្ងៃសៅរ៍ទី១២ខែមីនាថា “យើងបានព្រមានសហរដ្ឋអាមេរិកថា ការរៀបចំដឹកអាវុធពីប្រទេសមួយចំនួន មិនមែនត្រឹមតែជាសកម្មភាពដ៏គ្រោះថ្នាក់ប៉ុណ្ណោះទេ វាក៏ជាសកម្មភាពដែលប្រែក្លាយក្បួនរថយន្តទាំងនេះ ទៅជាគោលដៅស្របច្បាប់សម្រាប់វាយប្រហារផងដែរ”។
លោកនិយាយថា ទីក្រុងមូស្គូបានព្រមានអំពីផលវិបាកនៃការផ្ទេរអាវុធដោយមិនចេះគិតទៅឲ្យអ៊ុយក្រែន ដូចជាប្រព័ន្ធការពារដែនអាកាស ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ និងអាវុធផ្សេងៗទៀតផងដែរ។

លោក Ryabkov បន្តថា ទីក្រុងវ៉ាស៊ីនតោនមិនបានយកចិត្តទុកដាក់ចំពោះការព្រមានរបស់ទីក្រុងមូស្គូនោះទេ។ រុស្ស៊ី និងសហរដ្ឋអាមេរិកថែមទាំងមិនបានរៀបចំដំណើរការចរចាណាមួយ លើអ៊ុយបញ្ហាក្រែនផងដែរ។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវម្តងហើយម្តងទៀត ដល់មហាអំណាចលោកខាងលិច ឲ្យផ្តល់ជំនួយយោធាបន្ថែមទៀត ដល់ប្រទេសរបស់លោក ដោយព្រមានថា យោធារបស់រុស្ស៊ី នឹងមិនឈប់នៅត្រឹមព្រំដែនអ៊ុយក្រែនប៉ុណ្ណោះទេ ប្រសិនបើទីក្រុងមូស្គូ ដណ្តើមបានការគ្រប់គ្រងពេញលេញ។

ថ្វីបើសហរដ្ឋអាមេរិក និងអង្គការណាតូ បានច្រានចោលការអំពាវនាវម្តងហើយម្តងទៀតរបស់លោក Zelenskyy ដើម្បីដាក់តំបន់គ្មានការហោះហើរលើអ៊ុយក្រែនក៏ដោយ ប៉ុន្តែពួកគេកំពុងដឹកជញ្ជូនសព្វាវុធចូលទៅក្នុងប្រទេសអ៊ុយក្រែន ក្នុងល្បឿនដ៏លឿន រួមទាំងអាវុធដែលមានភាពរសើបខ្លាំងដូចជា មីស៊ីលបាញ់លើស្មា MANPADS ដែលអាចទម្លាក់យន្តហោះបានផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ណាតូ គំរាមឆ្លើយតប ប្រើកម្លាំងពេញទំហឹង បើរុស្ស៊ីហ៊ានវាយប្រហារទឹកដីរបស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


