ព័ត៌មានជាតិ
ស្ថានីយលក់សាំងខ្លះដំឡើងថ្លៃជិត ៦ ០០០រៀល ក្នុង១លីត្រ
ទីតាំងលក់សាំងរាយមួយចំនួន បានដំឡើងថ្លៃប្រេងដោយខ្លួនឯង ក្នុង១លីត្រ តម្លៃ ៦ ០០០រៀល ឬជិត ៦ ០០០រៀល តាមទីតាំងផ្សេងៗគ្នា ខណៈស្ថានីយលក់សាំងសហការជាមួយក្រសួងពាណិជ្ជកម្មនៅរក្សាតម្លៃ ៤៨០០រៀល ស្របតាមការកំណត់របស់ក្រសួងនៅឡើយ។

លោក ហ៊ី ណារ៉េត ពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានលើកឡើងថា សាំងលក់រាយនៅជាយក្រុងភ្នំពេញ បានកើនឡើងតម្លៃ ៥៨០០រៀលហើយ ក្នុង១លីត្រ។ លោក ណារ៉េត យល់ឃើញថា ការហក់ឡើងតម្លៃខ្ពស់ហួសប្រមាណដូច្នេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រកបការងារក្នុងវិស័យដឹកជញ្ជូន។ លោកបានដាក់ជាចម្ងល់ថា«ខ្ញុំឆ្ងល់ហេតុអ្វីបានជាមិនមានដំណោះស្រាយរឿងនេះ»។

ស្ថានីយចាក់សាំងតេលាមួយកន្លែង នៅក្បែរផ្សារសាលាលេខ៥ ខេត្តកំពង់ឆ្នាំង លក់សាំងធម្មតា ១លីត្រ ៥៥០០រៀល ។ នេះជាការលើកឡើងរបស់អ្នកនាង ជា ផេចគីម អាជីវករផ្សារសាលាលេខ៥។ អ្នកនាង បានកត់សម្គាល់ឃើញថា តម្លៃប្រេងសាំងបន្តកើនឡើងមិនទៀងទាត់ ខណៈការលក់ដូរធ្លាក់ចុះ ខុសពីតម្លៃសាំង។
តម្លៃសាំងលក់រាយនៅតាមបណ្តារាជធានីខេត្ត មានការកំណត់ថ្លៃដោយម្ចាស់ស្ថានីយ ឬអ្នកលក់ខ្លួនឯង មិនក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្មនោះទេ។ ដូច្នេះពួកគេ លក់ឡើងចុះតម្លៃតាមចិត្តខ្លួនឯង។ ចំពោះការហក់ឡើងតម្លៃប្រេងសាំងនេះ មានស្ថានីយលក់ប្រេងមួយចំនួន ក៏បានបិទទ្វារផងដែរ។
ទោះយ៉ាងណា តម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយធំៗ ក្នុងរាជធានីភ្នំពេញ នៅរក្សាតម្លៃដដែលគឺ ៤៨០០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃទី ០១ ខែមីនា ដល់ថ្ងៃទី ១៥ ខែមីនា ស្របតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម។ ប៉ុន្តែអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់កម្ពុជាថ្មី កាលពីល្ងាចថ្ងៃទី ១១ ខែមីនា ថា តម្លៃប្រេងសាំងនៅកម្ពុជា នឹងហក់ឡើងថ្លៃមួយកម្រិតទៀត ខ្ទង់ជាង ៥ពាន់រៀល នៅសប្តាហ៍នេះ(ស្ថានីយសហការជាមួយក្រសួង)។
ជាការឆ្លើយតបនឹងការកើនឡើងតម្លៃប្រេង លោក សុវិជាតិ គូសបញ្ជាក់ថា « ក្រសួងពាណិជ្ជកម្មនឹងកោះប្រជុំរវាងវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរិះរកវិធានការដោះស្រាយបញ្ហានេះ»។
បើតាមលោក ប៉ែន សុវិជាតិ រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រេងឆៅលើពិភពលោកឡើងថ្លៃពី ៩០ដុល្លារ ក្នុង១បារ៉ែល ដល់ជាង ១៣០ដុល្លារ ក្នុង១បារ៉ែល។
មន្រ្តីជាន់ខ្ពស់រូបនេះ សង្កត់ធ្ងន់ថា នៅកាលៈទេសៈនេះ រាជរដ្ឋាភិបាល ប្រឹងប្រែងធានាឲ្យបាន ទី១ ប្រេងសម្រាប់ប្រើប្រាស់សម្រួលជីវភាពពលរដ្ឋ ទី២ ជីវភាពសេដ្ឋកិច្ច និងទី៣ ធានាថ្លៃសមរម្យស្របដែលអាចឲ្យប្រជាពលរដ្ឋទិញយកមកប្រើប្រាស់បាន។
លោកថា រាជរដ្ឋាភិបាល កំពុងស្វែងរកវិធានការដែលប្រសើរបំផុត ដែលអាចទទួលយកបានទាំងសងខាង ទាំងវិស័យឯកជន និងស្ថាប័នរដ្ឋដែលជាតំណាងអ្នកប្រើប្រាស់ទូទៅ៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


