ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា សង្គ្រាមនឹងចប់ត្រឹមខែឧសភា ពេលរុស្ស៊ីអស់ធនធាន
ទីប្រឹក្សារដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថា លោករំពឹងថាសង្រ្គាមនឹងបញ្ចប់នៅដើមខែឧសភា នៅពេលដែលរុស្ស៊ី អស់ធនធានដើម្បីវាយប្រហារប្រទេសជិតខាងរបស់ខ្លួន។

លោក Oleksiy Arestovich ទីប្រឹក្សានាយអគ្គសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែន បាននិយាយកាលពីល្ងាចថ្ងៃចន្ទទី១៤ខែមីនាថា “ខ្ញុំគិតថាមិនលើសពីខែឧសភាទេ ពោលគឺដើមខែឧសភាតែម្តង យើងគួរតែមានកិច្ចព្រមព្រៀងសន្តិភាព”។
រហូតមកដល់ពេលនេះ កិច្ចពិភាក្សារវាងទីក្រុង កៀវ និងទីក្រុងមូស្គូ ដែលលោក Arestovich មិនបានចូលរួមដោយផ្ទាល់ បានបង្កើតលទ្ធផលតិចតួចបំផុតក្រៅពីច្រករបៀងមនុស្សធម៌ ចេញពីទីក្រុងដែលឡោមព័ទ្ធរបស់អ៊ុយក្រែន។

នៅក្នុងវីដេអូមួយដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនជាច្រើន លោក Arestovich បាននិយាយថា ពេលវេលាពិតប្រាកដនឹងអាស្រ័យលើចំនួនធនធានដែលវិមានក្រឹមឡាំងមានឆន្ទៈ ក្នុងការប្តេជ្ញាចិត្តក្នុងយុទ្ធនាការនេះ។
គួររម្លឹកថា សង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើងកាលពីថ្ងៃទី២៤ខែកុម្ភៈ នៅពេលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចាប់ផ្តើមនូវអ្វីដែលលោកហៅថា “ប្រតិបត្តិការយោធាពិសេស” ដែលជាការវាយប្រហារដ៏ធំបំផុតលើរដ្ឋអឺរ៉ុបមួយ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសព្រមាន បើ រុស្ស៊ី ឈានជើងតែម្ខាងចូលទឹកដី ណាតូ សង្រ្គាមនឹងផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


