ជីវិតកម្សាន្ដ
រ៉េត ស៊ូហ្សាណា ចង់វិលទៅរកអតីតកាល ខណៈអ្នកគាំទ្រលើកទឹកចិត្តគ្រប់គ្នា
តារាចម្រៀងនិងអតីតបេក្ខនារីប្រឡងកម្មវិធីលំដាប់ថ្នាក់ពិភពលោកកញ្ញា រ៉េត ស៊ូហ្សាណា ស្របពេលដែលអាជីពសិល្បៈទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពលើទីផ្សារចម្រៀងកាន់តែច្រើននោះ ឃើញថារូបសម្ផស្សតារាវ័យក្មេងរូបនេះ កាន់តែប្រែប្រួលស្រស់ស្អាតខ្លាំង ផងដែរ។

ទន្ទឹមគ្នានេះដែរ បើគិតមកដល់ពេលបច្ចុប្បន្ន រ៉េត ស៊ូហ្សាណា ក៏មានអាយុពេញវ័យគួរឲ្យស្រលា ញ់មិនចាញ់តារាស្រីៗរៀមច្បងឯទៀតឡើយ។ យ៉ាងណាមិញកាន់តែឈានដល់វ័យកាន់តែពេញរូបពេញរៀង ក៏ស្រាប់តែ ស៊ូហ្សាណា បែរជាប្រកាសខ្លួនចង់វិលទៅរករឿងអតីតកាលវិញ។

ជាក់ស្តែងតារាស្រីកញ្ញា រ៉េត ស៊ូហ្សាណា បានលើកឡើងដូច្នេះថា កាលពីនៅក្មេងនឹកស្រមៃចង់ចាស់ដល់ពេលធំឡើង ចង់ត្រឡប់ពេលវេលាទៅក្មេងវិញ ព្រោះពេលនៅក្មេងមិនត្រូវគិតច្រើនដឹងតែសប្បាយ ភ្លេចខ្លួនៗឆ្នាំក្រោយអាយុ២១ឆ្នាំឲ្យគត់។ ក្រោយពីមានការលើកឡើងនេះ ក៏មានមហាជននិងអ្នកគាំទ្រជាច្រើន បានបង្ហាញការលើកទឹកចិត្តនិងសរសើរថា នាងជាក្មេងល្អគួរឲ្យស្រលាញ់។


ហ្សាណា ជាក្មេងល្អសុភាពចិត្តធ្ងន់ខំធ្វើការខំរៀនលំបាក ហើយតែកុំគិតច្រើនពេកត្រូវខំរៀនឲ្យចប់ណាស៊ូៗឡើង ហ្សាណា នៅក្មេងណាស់តែរៀនបានច្រើនសុំសរសើរ អ្នកខ្លះគេអាយុច្រើនជាង ហ្សាណា តែរៀនបានតិច អញ្ចឹងកុំពិបាកចិត្តត្រូវតស៊ូៗសូមឲ្យហ្សាណាជួបតែមនុស្សល្អៗ ប្រាថ្នាការងារអ្វីៗបានសម្រេចដូចបំណង អំពើល្អមិនសាបសូន្យ។ នេះជាសំណេររបស់អ្នកគាំទ្រលើកទឹកចិត្ត រ៉េត ស៊ូហ្សាណា៕


អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ សុខ ពីសី បង្ហាញមូលហេតុ ត្រូវបង្ខំចិត្តនៅតែក្នុងផ្ទះមិនចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


