ព័ត៌មានអន្ដរជាតិ
លោក Zelensky៖ កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ត្រូវតែឆ្លងកាត់ការធ្វើប្រជាមតិនៅ អ៊ុយក្រែន ដើម្បីឲ្យប្រជាជនថ្លឹងថ្លែង
លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយនៅថ្ងៃអង្គារទី២២ខែមីនានេះថា កិច្ចព្រមព្រៀងណាមួយដែលបានឯកភាពគ្នាក្នុងការចរចាសន្តិភាពជាមួយរុស្ស៊ី នឹងត្រូវដាក់ឲ្យធ្វើប្រជាមតិនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីឲ្យប្រជាជនថ្លឹងថ្លែង។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន Suspilne, មេដឹកនាំប្រទេសរូបនេះបាននិយាយថា “ខ្ញុំបានពន្យល់រឿងនេះ ដល់ក្រុមចរចាទាំងអស់។ នៅពេលអ្នកនិយាយអំពីការផ្លាស់ប្តូរទាំងអស់នេះនៅក្នុងកិច្ចព្រមព្រៀងនាពេលអនាគត ហើយអាចជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ យើងនឹងត្រលប់មកវិញ ដើម្បីធ្វើប្រជាមតិ។ ប្រជាជននឹងត្រូវថ្លឹងថ្លែងលើការសម្របសម្រួលទាំងនោះ”។
លោកប្រធានាធិបតី Zelensky បានបន្ថែមថា ផ្នែកមួយនៃកិច្ចចរចា នឹងពិភាក្សាអំពីថាតើ ការសម្របសម្រួលទាំងនោះនឹងគ្របដណ្តប់លើអ្វីខ្លះ និងនិយាយថាតើអ៊ុយក្រែនគួរតែចូលរួមជាមួយអង្គការណាតូដែរឬក៏អត់។

លោកអះអាងថា អ៊ុយក្រែននឹងមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងអង្គការណាតូទេ ដោយសារតែប្រទេសជាសមាជិក ខ្លាចរុស្ស៊ីដូចដែលយើងទាំងអស់គ្នាបានយល់រួចហើយ។ ប៉ុន្តែលោកបានបន្ថែមថា ឥឡូវនេះ ប្រជាជនអ៊ុយក្រែនត្រូវការការធានាសុវត្ថិភាពផ្សេងទៀត។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអាទិត្យនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក Zelensky បាននិយាយថា លោកអរគុណដល់សមាជិកណាតូ សម្រាប់ការគាំទ្រអ៊ុយក្រែនទាំងផ្នែកសេដ្ឋកិច្ចឬយោធា ប៉ុន្តែលើកឡើងថា សង្រ្គាមនឹងមិនចាប់ផ្តើមទេប្រសិនបើអ៊ុយក្រែនជាផ្នែករបស់អង្គការនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ុយក្រែនអះអាងថា រុស្ស៊ី នៅសល់គ្រាប់ បាញ់បានតែ ៣ថ្ងៃទៀតប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


