ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំងរំខានដល់ការរុករកជនរងគ្រោះ និងប្រអប់ខ្មៅពីការធ្លាក់យន្តហោះនៅចិន
ភ្លៀងធ្លាក់នៅភាគខាងត្បូងប្រទេសចិននៅថ្ងៃពុធ ទី២៣ ខែមីនានេះបានរំខានដល់ការរុករកជនរងគ្រោះ និងប្រអប់ខ្មៅពីការធ្លាក់យន្តហោះរបស់ក្រុមហ៊ុន China Eastern Airlines ដឹកអ្នកដំណើរ១៣២នាក់កាលពីថ្ងៃចន្ទ។

យោងតាមទូរទស្សន៍រដ្ឋចិនបានផ្សាយថា ទឹកភ្លៀងបានធ្វើឲ្យដីជ្រាយរអិលធ្លាក់លុបលើកន្លែងដែលយន្តហោះធ្លាក់ និងមានហានិភ័យនៃការបាក់ដីថែមទៀតដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកសង្គ្រោះ។ អាកាសធាតុត្រជាក់ត្រូវបានព្យាករថា នឹងអូសបន្លាយរហូតដល់ចុងសប្តាហ៍នេះ។
ជើងហោះហើរ MU5735 កំពុងចេញដំណើរពីភាគខាងត្បូងទីក្រុង Kunming ក្នុងខេត្ត Yunnan ឆ្ពោះទៅទីក្រុង Guangzhou ខេត្ត Guangdong ដែលជាប់ព្រំដែនហុងកុង នៅពេលយន្តហោះ Boeing 737-800 ដាំក្បាលបោះពូយចុះក្រោមយ៉ាងឆាប់រហ័សពោលគឺកម្ពស់រាប់ពាន់គីឡូម៉ែត្រក្នុងពេលត្រឹមតែ៣នាទីប៉ុណ្ណោះដល់ដីបណ្តាលឲ្យផ្ទុះឆេះ។

មូលហេតុបណ្តាលឲ្យធ្លាក់ទៅលើភ្នំក្នុងតំបន់ Guangxi មិនទាន់ត្រូវបានគេកំណត់ឡើយ ខណៈអាជ្ញាធរអាកាសចរណ៍ព្រមានថា ការស៊ើបអង្កេតរបស់ពួកគេអាចជួបការលំបាកខ្លាំងដោយសារតួយន្តហោះខូចខាតយ៉ាងខ្លាំង។
ប្រទេសចិនបានអភិវឌ្ឍស្តង់ដារហោះហើរដ៏មានសុវត្ថិភាពខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែការធ្លាក់យន្តហោះកាលពីថ្ងៃចន្ទនេះគឺជាគ្រោះថ្នាក់ដ៏អាក្រក់បំផុតក្នុងរយៈពេល១២ឆ្នាំចុងក្រោយ។
គ្រោះមហន្តរាយនេះបានជំរុញឱ្យនិយតករអាកាសចរណ៍ចាប់ផ្តើមការត្រួតពិនិត្យរយៈពេលពីរសប្តាហ៍នៃវិស័យដែលនឹងពាក់ព័ន្ធនឹងការត្រួតពិនិត្យនៅការិយាល័យគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសក្នុងតំបន់ ក្រុមហ៊ុនអាកាសចរណ៍ និងវិទ្យាស្ថានបណ្តុះបណ្តាលជើងហោះហើរទាំងអស់ ដើម្បីធានាសុវត្ថិភាព “ដាច់ខាត” ។

សូមបញ្ជាក់ថា រហូតដល់ពេលនេះមិនមានអ្នករស់រានមានជីវិតណាម្នាក់ត្រូវបានរកឃើញពីឧបទ្ទវហេតុធ្លាក់យន្តហោះនេះទេ ហើយក្រុមហ៊ុនយន្តហោះ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានបញ្ជាក់ពីការស្លាប់របស់អ្នកដំណើរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


