ព័ត៌មានអន្ដរជាតិ
ព្យុះព្រិលក្នុងរដ្ឋMaineនៅអាមេរិក បណ្តាលឱ្យធ្លាក់យន្តហោះ១គ្រឿង សម្លាប់មនុស្ស៦នាក់
នាយកអាកាសយានដ្ឋានអន្តរជាតិ Bangor ក្នុងរដ្ឋ Maine របស់សហរដ្ឋអាមេរិក ឱ្យដឹងកាលពីថ្ងៃពុធថា មានមនុស្សចំនួន៦នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះឯកជនមួយ ព្រោះអាកាសធាតុប្រែប្រួលធ្ងន់ធ្ងរពិបាកស្មាន រួមទាំងព្រិលធ្លាក់ខ្លាំង គ្របដណ្តប់កន្លែងកើតហេតុ និងបំណែកដែលយន្តហោះឆេះ។

យោងតាម ABC News, ក្រុមប្រឹក្សាផ្នែកដឹកជញ្ជូនជាតិ និងរដ្ឋបាលអាកាសចរណ៍ បានចូលរួមជាមួយអាជ្ញាធររដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅកន្លែងកើតហេតុ ដើម្បីប្រមូលសំឡេងកាប៊ីនយន្តហោះ ជាពិសេសឧបករណ៍ថតទិន្នន័យសម្រាប់ធ្វើការវិភាគ។ ការិយាល័យពិនិត្យសុខភាពរបស់រដ្ឋក៏មានវត្តមាននៅទីនោះដែរ ដើម្បីយកសាកសពជនរងគ្រោះចេញ និងកំណត់អត្តសញ្ញាណពួកគេជាផ្លូវការ។
លោក Jose Saavedra ជានាយកអាកាសយានដ្ឋានអន្តរជាតិ Bangor បាននិយាយថា អាកាសយានដ្ឋាននឹងនៅតែបន្តបិទ រហូតដល់ម៉ោង៩ព្រឹក ថ្ងៃព្រហស្បតិ៍។
គួរឱ្យដឹងថា យន្តហោះប្រណីតដែលធ្វើដំណើរទៅទីក្រុងប៉ារីស បានឈប់ចាក់ប្រេង ចំពេលមានព្រិលធ្លាក់តិចៗ ខ្យល់បក់ស្រាល និងសីតុណ្ហភាពចុះត្រជាក់ជិតសូន្យ ខណៈដែលព្យុះដ៏ធំបានចាប់ផ្តើមមកដល់ទីក្រុង Bangor រដ្ឋ Maine កាលពីយប់ថ្ងៃអាទិត្យ។
មិនតែប៉ុណ្ណោះ ព្រិលចាប់ផ្តើមធ្លាក់ដ៏ក្រាស់ឃ្មឹកដល់កម្ពស់ប្រហែល ២៤.១៣សង់ទីម៉ែត្រ ប៉ុន្តែព្រិលចាប់ផ្តើមធ្លាក់ នៅពេលយន្តហោះធ្លាក់ហើយប៉ុណ្ណោះ។
លោក Saavedra បាននិយាយថា យន្តហោះម៉ាក Bombardier Challenger ៦០០ បានឆ្លងកាត់ការពិនិត្យ តាមស្តង់ដាររួចហើយ មុនពេលហោះចាកចេញពីព្រលាន។
តែយ៉ាងណា អាកាសយានដ្ឋានមិនបានឆ្លើយសំណួរ ពីពេលវេលាដែលយន្តហោះត្រូវបានពិនិត្យ និងរយៈពេលនៃការពិនិត្យ ដែលរំពឹងថា នឹងល្អសម្រាប់ការហោះហើរឡើងវិញនៅឡើយទេ។
ក្នុងចំណោមជនរងគ្រោះមានអ្នករៀបចំផែនការសម្រាប់ជើងហោះហើរចំនួន៥នាក់ និងអ្នកបើកយន្តហោះម្នាក់ផងដែរ។
គ្រួសាររបស់អ្នកបើកយន្តហោះឱ្យដឹងថា កូនប្រុសគាត់ ឈ្មោះ Jacob Hosmer អាយុ ៤៧ ឆ្នាំ បានស្លាប់ក្នុងករណីនេះ ប៉ុន្តែគ្រួសារបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


