ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា លោកខាងលិចកំពុងព្យាយាមលុបចោលវប្បធម៌ រុស្ស៊ី ដូចពួកណាស៊ីអាល្លឺម៉ង់ធ្វើកាលពី ៩០ មុន
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់លោកខាងលិចថាកំពុងព្យាយាមលុបចោលវប្បធម៌រុស្ស៊ី រួមទាំងស្នាដៃរបស់អ្នកនិពន្ធដ៏អស្ចារ្យដូចជា លោក Pyotr Tchaikovsky, លោក Dmitri Shostakovich និងលោក Sergei Rachmaninoff ។

នៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍ជាមួយឥស្សរជនវប្បធម៌ឈានមុខគេកាលពីថ្ងៃសុក្រ លោក ពូទីន បានប្រៀបធៀបការលុបចោលព្រឹត្តិការណ៍វប្បធម៌រុស្ស៊ីមួយចំនួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះជាមួយនឹងសកម្មភាពរបស់ណាស៊ីអាល្លឺម៉ង់ក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ។
លោក ពូទីន បាននិយាយថា “ថ្ងៃនេះពួកគេកំពុងព្យាយាមលុបចោលប្រទេសដែលមានអាយុកាលរាប់ពាន់ឆ្នាំ ។ ខ្ញុំកំពុងនិយាយអំពីការរើសអើងជាលំដាប់ប្រឆាំងនឹងអ្វីគ្រប់យ៉ាងដែលទាក់ទងជាមួយរុស្ស៊ី ។ និន្នាការនេះកំពុងលាតត្រដាងនៅក្នុងរដ្ឋបស្ចិមប្រទេសមួយចំនួន ជាមួយនឹងការយល់ឃើញពេញលេញ និងជួនកាលជាមួយនឹងការលើកទឹកចិត្តពីឥស្សរជនលោកខាងលិច” ។

លោក ពូទីន បានបន្ថែមថា “សុភាសិតលុបចោលវប្បធម៌’ បានក្លាយជាការលុបចោលវប្បធម៌មួយ ។ ស្នាដៃរបស់អ្នកនិពន្ធជនជាតិរុស្សីកំពុងត្រូវបានដកចេញពីការប្រគុំតន្ត្រី ហើយសៀវភៅដែលសរសេរឡើងដោយអ្នកនិពន្ធរុស្ស៊ីក៏កំពុងត្រូវបាន “ហាមឃាត់” ផងដែរ ។
លោក ពូទីន បញ្ជាក់ថា “ពេលវេលាចុងក្រោយនៃយុទ្ធនាការដ៏ធំបែបនេះគឺការបំផ្លាញអក្សរសិល្ប៍ដែលត្រូវបានធ្វើឡើងដោយពួកណាស៊ីនៅក្នុងប្រទេសអាឡឺម៉ង់ជិត ៩០ ឆ្នាំមុន ពោលសៀវភៅត្រូវបានដុតចោលនៅទីលាន” ។

គួរបញ្ជាក់ថា ចាប់តាំងពីលោក ពូទីន បានបញ្ជូនទាហានរុស្ស៊ីចូលទៅក្នុងអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ដែលត្រូវបានគេមើលឃើញថា រុស្ស៊ីកាន់តែឯកោកាន់តែខ្លាំងឡើង ទាំងផ្នែកនយោបាយ និងហិរញ្ញវត្ថុជាដើម ហើយវាកំពុងឈានដល់វិស័យដូចជាកីឡា និងវប្បធម៌ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ប្រទេសមួយប្រឆាំងលោក ពូទីន មិនឲ្យចូលរួមកិច្ចប្រជុំ G20
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


