ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះខ្លះហើយចំពេលការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន
តម្លៃប្រេងបានធ្លាក់ចុះ២%កាលពីល្ងាចថ្ងៃអង្គារ៍នៅពេលការចរចាសន្តិភាពកំពុងមានវឌ្ឍនភាពរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនដើម្បីបញ្ចប់ជម្លោះដែលមានរយៈពេលច្រើនសប្តាហ៍មកហើយ។ ភាគីចរចារុស្ស៊ីបាននិយាយថា ពួកគេបានសន្យាកាត់បន្ថយប្រតិបត្តិការយោធា ប៉ុន្តែមិនមែនតំណាងឲ្យបទឈប់បាញ់គ្នានោះទេ។
ប្រេងឆៅ Brent បានធ្លាក់ចុះ២.២៥ដុល្លារអាមេរិក ឬស្មើ២% ដែលក្នុងមួយបារ៉ែលតម្លៃ១១០.២៣ដុល្លារអាមេរិក ខណៈប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ១.៧២ដុល្លារអាមេរិកឬ១.៦%ដែលក្នុងមួយបារ៉ែលតម្លៃ១០៤.២៤ដុល្លារអាមេរិក។

កាលពីថ្ងៃចន្ទ ក្រុមហ៊ុនប្រេងយក្សទាំងពីរបានធ្លាក់ចុះ៧% និងបានធ្លាក់៧%ចុះម្តងនៅព្រឹកថ្ងៃអង្គារ៍ មុនពេលធ្លាក់ចុះទាបក្នុងវគ្គជួញដូរ។
អ្នកចរចាអ៊ុយក្រែន និងរុស្ស៊ីបានជួបគ្នានៅប្រទេសតួកគីសម្រាប់កិច្ចពិភាក្សាផ្ទាល់មុខគ្នាលើកដំបូងក្នុងរយៈពេលជិត៣សប្តាហ៍កន្លងទៅនេះ។ អ្នកចរចារុស្ស៊ីកំពូលបាននិយាយថា កិច្ចពិភាក្សាមានលក្ខណៈស្ថាបនា។
រុស្ស៊ីបានសន្យាកាត់បន្ថយប្រតិបត្តិការយោធារបស់ខ្លួនជុំវិញទីក្រុងកៀវ និងភាគខាងជើងអ៊ុយក្រែន។ អ៊ុយក្រែនបានស្នើសុំឋានៈអព្យាក្រឹត្យ ប៉ុន្តែជាមួយនឹងការធានាអន្តរជាតិដែលវាអាចជួយការពារពីការវាយប្រហារ។
តម្លៃប្រេងបានធ្លាក់ចុះនៅពេលអ្នកចរចាឈានមុខគេរបស់ទីក្រុងមូស្គូបានប្រុងប្រយ័ត្នថា ការសន្យារបស់រុស្ស៊ីដើម្បីកាត់បន្ថយប្រតិបត្តិការយោធាមិនមែនតំណាងឲ្យបទឈប់បាញ់គ្នាទេ ហើយកិច្ចព្រមព្រៀងផ្លូវការជាមួយទីក្រុងកៀវត្រូវមានពេលវេលាយូរទៀត។
លោក Robert Yawger នាយកប្រតិបត្តិក្រុមហ៊ុនថាមពល Mizuhoបាននិយាយថា ៖«ប្រហែលជាមានហេតុផលចំពោះសុទិដ្ឋិនិយមជាងពេលនេះកាលពីម្សិលមិញ តែខ្ញុំមិនគិតថា ស្ថានភាពទាំងមូលជាមួយអ៊ុយក្រែននឹងបាត់ទៅវិញក្នុងរយៈពេល១៥នាទីខាងមុខទេ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


