ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ គំរាម ធ្វើឲ្យតម្លៃប្រេង ហក់ឡើងដល់ ១៤០ដុល្លារ ក្នុងមួយបារ៉ែល
ច្រកសមុទ្រ Hormuz គឺជាចំណុចក្តៅនៃសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ដោយការបិទខ្ទប់ផ្លូវទឹកនេះ បានរុញតម្លៃប្រេងសកលឲ្យហក់ឡើងខ្ពស់ បង្កជាវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយឥឡូវ អ៊ីរ៉ង់ ព្រមានថា នឹងធ្វើឲ្យតម្លៃប្រេង ហក់ឡើងដល់ ១៤០ដុល្លារ ក្នុងមួយបារ៉ែល។ នេះបើតាមការផ្សាយរបស់ CNN។

ជុំវិញការកើនឡើងនៃតម្លៃប្រេងនេះដែរ អ៊ីរ៉ង់តែងស្តីបន្ទោសចំៗទៅទីក្រុងវ៉ាស៊ីនតោន ដោយពេលនេះ ទីក្រុងតេហេរ៉ង់ ថែមទាំងចំអកដាក់ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៀតផង។
ប្រធានសភាអ៊ីរ៉ង់ Mohammad Bagher Ghalibaf បានដៀមដាមទៅលោកត្រាំ ហើយចំអកឲ្យ «ទ្រឹស្ដីនៃការបិទខ្ទប់» របស់ទីក្រុងវ៉ាស៊ីនតោន ដោយលោក Ghalibaf និយាយបញ្ឈឺថា មន្ត្រីអាមេរិក បែរជានាំគ្នា ទៅផ្តល់ដំបូន្មានឥតប្រយោជន៍ ដល់រដ្ឋបាលលោកត្រាំ ទៅវិញ។

បង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ លោក Ghalibaf បញ្ជាក់ថា៖ «ការដែលអាមេរិកបិទខ្ទប់ នៅច្រក Hormuz បានរួមចំណែក ធ្វើឲ្យតម្លៃប្រេងហក់ឡើង ទៅរក ១២០ដុល្លារក្នុងមួយបារ៉ែល។ យ៉ាងណា ចំណុចបន្ទាប់គឺ នឹងឡើងដល់ ១៤០ ដុល្លារ។ បញ្ហាជាមួយការបិទខ្ទប់នេះ មិនមែនស្ថិតនៅលើទ្រឹស្ដីទេ គឺវាស្ថិតនៅលើផ្នត់គំនិត»។
ការគំរាមរបស់ប្រធានសភាអ៊ីរ៉ង់ កើតឡើង ចំពេលតម្លៃប្រេង បានហក់ឡើងយ៉ាងខ្លាំង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងរៀបចំផែនការសម្រាប់ ការបិទខ្ទប់អូសបន្លាយពេល លើប្រទេសអ៊ីរ៉ង់។
តម្លៃប្រេងឆៅម៉ាក Brent ដែលជាតម្លៃគោលសកល បានហក់ឡើងលើស ១២០ ដុល្លារ ក្នុងមួយបារ៉ែល កាលពីថ្ងៃពុធ ហើយបានឡើងដល់ ១២២ដុល្លារក្នុងរយៈពេលដ៏ខ្លី ដែលនេះ គឺជាកម្រិតតម្លៃខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០២២ មក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


