Connect with us

សន្តិសុខសង្គម

យកលុយក្លែងក្លាយវេរតាមវីង សមត្ថកិច្ចឃាត់ខ្លួនរកឃើញជិត៥០០ដុល្លារក្លែងក្លាយទាំងអស់

បានផុស

នៅ

ស្ត្រីម្នាក់ត្រូវបានម្ចាស់ទីតាំងវេលុយ ប្តឹងនគរបាលឱ្យឃាត់ខ្លួន បន្ទាប់ពីយកលុយដុល្លារ​ក្លែងក្លាយ​ទៅដាក់វេរកន្លែងខ្លួន ។

ការឃាត់ខ្លួនក្នុងករណីចែកចាយលុយក្លែងក្លាយនេះ បានកើតឡើងកាលពីវេលាម៉ោងជិត៧យប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ស្ត្រីដែលឃាត់ខ្លួនមានឈ្មោះ លឹម ស្រីពៅ ហៅ ណែត អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ិច សីហា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ អាជីវករ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីឃាត់ខ្លួន កម្លាំងបានរកឃើញវត្ថុតាងមួយចំនួនរួមមាន ម៉ូតូមួយគ្រឿងម៉ាកស្កូបពី, ប្រាក់ដុល្លារក្លែងក្លាយចំនួន៤៥០ដុល្លារ (ក្រដាស ៥០ ចំនួន ៩សន្លឹក), ទូរស័ព្ទដៃចំនួនមួយគ្រឿង, ប្រាក់រៀលចំនួន ១៥.៨០០រៀល, ប្រាក់ដុល្លារអាមេរិកចំនួន ៥០ដុល្លារ (ក្រដាស ៥០មួយសន្លឹក) និងកាបូបដៃពណ៌ឈាមជ្រូកចំនួន១ ។

សមត្ថកិច្ចបញ្ជាក់ថា នៅវេលាកើតហេតុ​ស្ត្រីសង្ស័យបានជិះម៉ូតូតែម្នាក់ឯងមកឈប់​មុខទី​តាំង​ផ្ទះវេ​លុយ​​ខាងលើ ហើយយកលុយដុល្លារក្លែងក្លាយក្រដាស៥០ ឱ្យជនរងគ្រោះវេរឱ្យ ពេលជនរង​គ្រោះ​មើល​លុយឃើញថា លុយនោះជាលុយក្លែងក្លាយ ទើបរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ ឱ្យចុះមកអន្តរាគមន៍ឃាត់ខ្លួន និងឆែកក្នុងកែបម៉ូតូឃើញប្រាក់ដុល្លារក្លែងក្លាយក្រដាស៥០ ចំនួន ៨សន្លឹកទៀត យកទៅសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម