ព័ត៌មានជាតិ
តើមានពលរដ្ឋខ្មែរណាខ្លះ នៅតែគាំទ្រកីឡាករជាតិឯង ទោះស្ថិតក្នុងស្ថានភាពបែបនេះ?
មានមតិជាច្រើនបានធ្វើការរិះគន់ទៅកាន់ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា ក្រោយពីបានចាញ់ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលថៃ រហូតដល់ទៅ ១៦ – ០ ក្នុងពានរង្វាន់ AFF Futsal Championship 2022 នៅប្រទេសថៃ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ម្សិលមិញ។

លោក កឹម ចំរើន ជាមន្ត្រីនៅស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ដែលបានទៅគាំទ្រ និងទស្សនាការប្រកួតនោះដែរ បានបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួននៅរសៀលថ្ងៃនេះ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ថា ប្រជាពលរដ្ឋកម្ពុជាគួរបញ្ឈប់វប្បធម៌មើលងាយជាតិសាសន៍ឯង។

លោក កឹម ចម្រើន លើកឡើងថា៖ “ពេលចាញ់រិះគន់ មើលងាយ តែសូម្បីតែទឹកចិត្តទៅគាំទ្រគ្មានផង គួរបញ្ឈប់វប្បធម៌មើលងាយជាតិសាសន៍គ្នាឯងទៅ។ កីឡាមានចាញ់ឈ្នះ ថៃក្រុមគេលំដាប់ពិភពលោក ចំណាត់ថ្នាក់លេខ ២០ យើងលេខ ១០៩។ នៅបន្តគាំទ្រជានិច្ច”។

លោក ហ៊ ងែត ពិធីករកីឡា ជើងចាស់ បានលើកឡើងនៅរសៀលថ្ងៃទីទី៤ ខែមេសា ឆ្នាំ២០២២ បានលើកឡើងថា បើយើងត្រឡប់មកនិយាយពីកីឡាករជម្រើសជាតិក្នុងសាលកម្ពុជាវិញ មិនទាន់មានឈ្មោះជាកីឡាករកម្រិតអាជីព នៅឡើយនោះទេ បើនិយាយឱ្យត្រឹមត្រូវគឺ កីឡាករពាក់កណ្ដាលអាជីព។ ក្រោមហេតុផលគឺ ពួកគាត់មួយចំនួនលេងក្លឹបមួយចំនួនក្នុងស្រុក ជូនកាលចំណាយលុយផ្ទាល់ខ្លួនផង នឹងមានភាគតិចណាស់ដែលលេងបានលុយត្រឡប់ទៅវិញ។
លោក ហ៊ ងែត លើកឡើងបន្តថា៖ “ព្រោះថារាល់ថ្ងៃនេះយើងមិនទាន់មានពាន Futsal លក្ខខណៈដែលហៅថាអាជីពនៅឡើយនោះទេ ឆ្នាំខ្លះក៏មានសកម្មភាព នឹងឆ្នាំខ្លះក៏អត់មានសកម្មភាព។ គឺខុសឆ្ងាយពីប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និង ថៃ ដែលពួកគេមានពានក្នុងស្រុកលក្ខណៈអាជីពជាយូរឆ្នាំទៅហើយ ជាពិសេសគឺក្រុមក្នុងសាលថៃ តែម្ដង ព្រោះថៃជាក្រុមមួយដែលតែងតែមានវត្តមានគ្រប់ពានរង្វាន់ មិនថាពានកម្រិតតំបន់អាស៊ី និងពិភពលោកទេ គឺកម្របាត់មុខគេណាស់”។

លោក ហ៊ ងែត លើកឡើងថា សរុបមកក្នុងស្ថានភាពមួយនេះ ពួកយើងគឺគួរតែលើកទឹកចិត្តទៅកាន់ពួកគាត់វិញ ជាជាងការរិះគន់មិនល្អមួយចំនួនទៅកាន់ពួកគាត់ ។ គ្រាន់តែដឹងថា ពួកគាត់បានលះបង់ច្រើនណាស់ ដើម្បីទៅលេងតំណាងឱ្យជាតិនេះ។
គួរបញ្ជាក់ថា ក្រៅពីប្រភពទាំងពីរខាងលើ ក៏មានប្រជាពលរដ្ឋ និងអ្នកស្នេហាវិស័យកីឡាជាច្រើនរូបទៀត បានសម្ដែងការគាំទ្រកាលលើកឡើងរបស់លោកទាំងពីរផងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


