Connect with us

នយោបាយ

នៅ​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​អង្គារ គ​.​ជ​.​ប នឹងមាន​កិច្ចប្រជុំ​ចំនួន​២ ស្ដីពី​ការអប់រំ​អ្នកបោះឆ្នោត និង​ផ្សព្វផ្សាយ​គោលនយោបាយ​គណបក្ស

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ល្ងាច​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២២ នេះ បាន​ជម្រាប​ជូនដំណឹង​ដល់​គណបក្សនយោបាយ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ថា គ​.​ជ​.​ប នឹងមាន​កិច្ចប្រជុំ​ចំនួន​២ ស្ដីពី​ការរៀបចំ​កម្មវិធី​អប់រំ​អ្នកបោះឆ្នោត និង​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណ​បក្សនយោបាយ ជូន​សាធារណជន ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​។

បើតាម គ​.​ជ​.​ប កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប (​ជាន់​ទី​៧) នៃ​ទីស្ដីការ គ​.​ជ​.​ប ហើយ​សម្រាប់​គណបក្សនយោបាយ នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​៩​ព្រឹក​។ ចំណែក​កិច្ចប្រជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ នឹងធ្វើ​នៅ​ថ្ងៃ​អង្គារ ទី​១២ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​៩​ព្រឹក​។

​ជាមួយគ្នា​នោះ គ​.​ជ​.​ប បាន​អញ្ជើញ​តំណាង​គណបក្សនយោបាយ ដែលមាន​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​អគ្គនាយក អគ្គនាយិកា នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន ប្រធាន​សមាគម និង​ប្រធាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ទាំងអស់​ចូលរួម​ផងដែរ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម