ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ជំរុញឲ្យលោក Putin និង Zelensky ជួបគ្នាដោយផ្ទាល់
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និយាយថា លោកបានអំពាវនាវម្តងហើយម្តងទៀតទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Volodymyr Zelensky របស់ប្រទេសអ៊ុយក្រែន ឲ្យជួបពិភាក្សាគ្នាដោយផ្ទាល់។

ថ្លែងក្នុងអំឡុងការហៅទូរសព្ទជាវីដេអូជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden, លោក Modi និយាយថា សង្គ្រាមនៅអ៊ុយក្រែនគួរឲ្យព្រួយបារម្ភ និងថ្កោលទោសការសម្លាប់មនុស្សស្លូតត្រង់។
លោកថ្លែងថា “យើងសង្ឃឹមថា កិច្ចពិភាក្សាដែលកំពុងបន្តរវាងរុស្ស៊ីនិងអ៊ុយក្រែន នឹងនាំទៅរកសន្តិភាព។ យើងក៏បានសង្កត់ធ្ងន់លើសន្តិសុខរបស់ជនស៊ីវិលនៅអ៊ុយក្រែន និងការផ្គត់ផ្គង់ ព្រមទាំងជំនួយមនុស្សធម៌ដែលមិនមានការរារាំងដល់ពួកគេ ផងដែរ”។

កាលពីចុងខែមីនា លោក Biden បានចាត់ទុកការឆ្លើយតបរបស់ឥណ្ឌាចំពោះការលុកលុយនៅអ៊ុយក្រែនថា សោះកក្រោះ។ រហូតមកដល់ពេលនេះ ឥណ្ឌាបានបដិសេធ ថ្កោលទោសរុស្ស៊ីនៅអង្គការសហប្រជាជាតិ ហើយមិនទាន់អនុវត្តទណ្ឌកម្មណាមួយនៅឡើយទេ។
កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យសេតវិមាន លោក Jen Psaki និយាយថា មេដឹកនាំទាំងពីរនឹងបន្ត ការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ លើបញ្ហាសង្រ្គាមអ៊ុយក្រែន និងរបៀបដែលប្រទេសទាំងពីរអាចកាត់បន្ថយផលប៉ះពាល់របស់ខ្លួនទៅលើការផ្គត់ផ្គង់ស្បៀងអាហារ និងទីផ្សារទំនិញសកល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Zelensky អះអាងថា រុស្ស៊ីកំពុងកែនទាហានរាប់ម៉ឺននាក់ សម្រាប់ការវាយលុកបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


