ជីវិតកម្សាន្ដ
តារាខ្មែរ ៣ ដួង ចូលរោងការបញ្ចប់ភាពនៅលីវ ក្នុងខែមីនាដើមឆ្នាំនេះដូចគ្នា
ក្រោយពេលខកខានរៀបពិធីមង្គលការ ដោយសារបញ្ហាជំងឺកូវីដ នាពេលកន្លងទៅទីបំផុតតារាខ្មែរ ៣ ដួង បានសម្រេចបំណងដូចគ្នាហើយ ដោយការចូលរោងជ័យតាមការកំណត់នាដើមឆ្នាំ ២០២២ នេះ។
តាមការសង្កេតឃើញគឺកន្លងមកតារាស្រីទាំង ៣ រូបនេះ តែងបង្ហោះជាបន្តបន្ទាប់នូវរូបថតផ្អែមល្ហែមស្នេហ៍ក្នុងដំណើរកម្សាន្ត ឬចូលរួមកម្មវិធីតូចធំមួយចំនួនហើយពិសេសក៏ធ្លាប់ប្រកាសពីគម្រោងចូលរោងកាច្រើនលើកមកហើយដែរ កាលពីអំឡុងឆ្នាំ ២០២១។ ប៉ុន្តែគម្រោងនោះ ក៏ត្រូវបានខកខានដោយសារបញ្ហានៃជំងឺកូវីដ-១៩។
យ៉ាងណាមិញបន្ទាប់ពីកម្មវិធីនេះ ត្រូវខកខានច្រើនលើកច្រើនសារនោះឥឡូវតារាខ្មែរទាំង ៣ ដួងនោះក៏បានសម្រេចបំណងដូចគ្នានាដើមឆ្នាំ ២០២២ នេះ។ តារាស្រីទាំង ៣ ដួងនោះគឺ
១. តារាភេទទី ៣ ផេនខេក និងស្វាមីវ័យក្មេង បានដឹកដៃគ្នាចូលរោងការកាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២២ ដោយមានការចូលរួមអបអរពីអ្នកសិល្បៈរួមអាជីព និងមិត្តភក្តិបងប្អូនសាច់ញាតិចាស់ទុំទាំងសងខាង។

២. តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ក៏បានសម្រេចចូលរោងការតាមគន្លងប្រពៃណីជាមួយស្វាមីរូបសង្ហា កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ តាមការគ្រោងទុកផងដែរ។ មង្គលការ វ៉ាន់ នីឡា មានការអញ្ជើញចូលរួមយ៉ាងអធិកអធមពីភ្ញៀវកិត្តិយស និងតារាល្បីៗជាច្រើនដួង។

៣.មិនខុសពីតារា ២ ដួងខាងលើទេចំណែកអ្នកនាង ទឹម រដ្ឋា ក៏បានដឹកដៃស្វាមីដែលជាជនជាតិបរ ទេសចូលរោងជ័យតាមប្រពៃណីកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ។ ថ្ងៃសិរីមង្គលរបស់កូនក្រមុំដែលជាតារាសម្តែងស្រី ទឹម រដ្ឋា និងកូនកំលោះរូបសង្ហាវ័យប្រហែលគ្នានេះ បើចាប់អារម្មណ៍ទៅមើលទិដ្ឋភាព គឺគេឃើញមានការរៀបចំតុបតែងកម្មវិធីឡើងយ៉ាងស្រស់ស្អាត៕

អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ