សន្តិសុខសង្គម
ផ្ទះកាត់ដេរមួយកន្លែងត្រូវអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើល
ភ្នំពេញ ៖ ផ្ទះកាត់ដេរយីហោ បញ្ញាកាត់ដេរត្រូវបានអគ្គិភ័យឆាប់ឆេះបង្កជាផ្សែងខ្មួរខ្មាញ់បណ្ដាលឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ នាំគ្នាយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន រួចសមត្ថកិច្ចចេញរថយន្តជួយអន្តរាគមន៍។

ហេតុការណ៍អគ្គិភ័យនេះ កើតហេតុនៅវេលាម៉ោង១០ និង៤០ នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅផ្ទះលេខ១៧២ យីហោកាត់ដេរសម្លៀកបំពាក់បុរស តាមបណ្ដោយផ្លូវលេខ៦៣ កែងផ្លូវលេខ២៧៨ ភូមិ០៤ សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នគរបាលជំនាញបានឲ្យដឹងថា ម្ចាស់ទីតាំងកើតហេតុមានឈ្មោះ សាត សុខារ័ត្ន ភេទស្រី អាយុ៣៨ ឆ្នាំ មុខរបរកាត់ដេរ ស្នាក់នផ្ទះលេខ១៧២ យីហោកាត់ដេរសម្លៀកបំពាក់បុរស តាមបណ្ដោយផ្លូវលេខ៦៣ កែងផ្លូវលេខ២៧៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋក៏ដូចជាបុគ្គលិកកាត់ដេរបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញមានផ្សេងហ៊ុយ និងលឺសម្លេងផ្ទុះចេញពីបន្ទប់ឃ្លាំងខាងក្រោយដែលជាឃ្លាំងសម្រាប់ស្តុកអីវ៉ាន់ មានដូចជាអំបោះស ក្រណាត់ និងសម្ភារៈផ្សេងៗទៀត។ ភ្លាមៗនោះដែលដោយសារតែមានផ្សែងហ៊ុយខ្លាំងបង្កឲ្យភ្ញាក់ផ្អើលនាំគ្នារត់រកបំពង់ពន្លត់អគ្គីភ័យដើម្បីបាញ់ពន្លត់ដោយសារតែគ្រប់គ្រង់មិនបានក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងបានទំនាក់ទំនងទៅការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីជួយសង្គ្រោះ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយសារតែបន្ទប់ដែលមានអណ្ដាតភ្លើងជាបន្ទប់បិទជិតដូច្នោះកម្លាំងជួយសង្គ្រោះបានវ៉ៃកំទេចបង្អួចកញ្ចក់ និងជញ្ជាំង ដើម្បីឲ្យមានខ្យល់ចេញចូលងាយស្រួលក្នុងការជួយសង្គ្រោះ ព្រោះតែផ្សែងខ្លាំងខ្វះអ៊ុកស៊ីសែនបានធ្វើឲ្យមន្ត្រីពន្លត់អគ្គិភ័យម្នាក់ដួលសន្លប់ត្រូវបានគេជួយសង្គ្រោះ ហើយហេតុការណ៍នោះដែលគេឃើញបុគ្គលិកនិងកម្មករម្ចាស់ទីតាំងបាននាំគ្នាលើជញ្ជូនសាច់ក្រណាត់ជាច្រើនកី ចេញពីកន្លែងកើតហេតុដើម្បីងាយក្នុងបាញ់ពន្លត់ ជួយបាញ់ទឹកពន្លត់។

នគរបាលជំនាញបានឲ្យដឹងថា រថយន្តមកដល់ទីតាំងហើយហេតុចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៧គ្រឿង ទើបបាញ់ពន្លត់រលត់ជាស្ថាពរ ហើយទីតាំងកើតជាហេតុជាប្រភេទសំណង់ថ្មប្រក់ស័ង្កសី ទំហំ៣,៥ ម៉ែត្រគុណនឹង ១៨ម៉ែត្រ ។ ចំពោះមូលដ្ឋានជំនាញបានបញ្ជាក់ថា បណ្ដាលមកពីឆ្លងអគ្គិសនី៕
អត្ថបទ ៖ កុម្ភះ




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


