ព័ត៌មានអន្ដរជាតិ
ស្ថានកុងស៊ុល រុស្ស៊ី ប្រចាំទីក្រុងញូវយ៉ក រងការគំរាមបំផ្ទុះគ្រាប់បែក
អគ្គកុងស៊ុលស្តីទីលោក Vyacheslav Slavkin បានប្រាប់សារព័ត៌មាន Sputnik ថា ស្ថានកុងស៊ុលរុស្ស៊ីនៅទីក្រុងញូវយ៉កត្រូវបានគំរាមកំហែងដោយការបំផ្ទុះគ្រាប់បែកជាប្រភេទស្រាក្រឡុក Molotov ។

លោក Slavkin បាននិយាយថា “យើងទទួលបានការគំរាមកំហែងជារៀងរាល់ថ្ងៃតាមរយៈអ៊ីមែល និងការហៅទូរស័ព្ទជាភាសារុស្សី និងភាសាអង់គ្លេស ។ មានពេលមួយយើងត្រូវបានគេប្រាប់ថា យើងនឹងត្រូវបានបំផ្ទុះគ្រាប់បែកជាប្រភេទដបស្រាក្រឡុក Molotov ។ មួយទៀតកាលពីសប្តាហ៍មុន យើងបានទទួលសារអំពីការបង្កប់គ្រាប់បែកផងដែរ” ។
លោក Slavkin បានបញ្ជាក់ថា វិធានការសន្តិសុខត្រូវបានណែនាំនៅស្ថានកុងស៊ុល បន្ទាប់ពីការគំរាមកំហែងខ្លាំង ខណៈការផ្ញើអ៊ីមែល និងការហៅទូរស័ព្ទគំរាមកំហែង ក៏ដូចជាការតវ៉ាប្រឆាំងរុស្ស៊ីត្រូវបានធ្វើឡើងនៅជិតអគារកុងស៊ុលជារៀងរាល់ថ្ងៃ ។

ទន្ទឹមនោះ ប៉ូលិសញូវយ៉កក៏ត្រូវបានចាត់តាំងឲ្យផ្តល់សន្តិសុខយាមកាមពេញម៉ោង ហើយត្រូវជូនដំណឹងអំពីការគំរាមកំហែងណាមួយប្រឆាំងនឹងអគារ ក៏ដូចជាបុគ្គលិករបស់ស្ថានកុងស៊ុលផងដែរ ។
គួរបញ្ជាក់ថា ការិយាល័យការទូតរុស្ស៊ីនៅទូទាំងទ្វីបអឺរ៉ុប និងអាមេរិកខាងជើងបានប្រឈមមុខនឹងកម្រិតគំរាមកំហែងកាន់តែខ្លាំងក្នុងរយៈពេល ២ ខែចុងក្រោយនេះ ចំពេលមានវិបត្តិនៅអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


