ព័ត៌មានជាតិ
ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ ប្រកាសមិនគាំទ្រសកម្មភាព របស់ បុគ្គលមួយក្រុម ដែលបានបង្ករបួសស្នាម និងចលាចល
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោកស្រី ជ្រឹង បុទុមរង្សី ប្រកាសមិនគាំទ្រចំពោះទង្វើនិងសកម្មភាព របស់បុគ្គលមួយក្រុមតូចដែលបានបង្ករបួសស្នាម និងភាពចលាចល នៅហាងជាន់ក្រោមដី ទីក្រុងស៊ូវ៉ុន ដែលនោះគឺជាសកម្មភាពធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមជាតិខ្មែរ និងបានអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលរស់នៅ សិក្សា និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ត្រូវចេះរួបរួមសាមគ្គីគ្នា និងចេះស្រលាញ់រាប់អានគ្នាក្នុងនាមជាបងប្អូនខ្មែរដូចគ្នា។

សេចក្តីប្រកាសរបស់លោកស្រី ជ្រឹង បុទុមរង្សី បានលើកឡើងថា “សូមប្រកាសមិនគាំទ្រចំពោះទង្វើ និងសកម្មភាព របស់បុគ្គលមួយក្រុមតូច ដែលបានបង្ករបួសស្នាម និងភាពចលាចល នៅវេលាម៉ោងប្រមាណ១៩:០០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅហាងជាន់ក្រោមដី ទីក្រុងស៊ូវ៉ុន ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋបាន ប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ”។

បើតាមលោកស្រី ជ្រឹង បុទុមរង្សី សកម្មភាពហិង្សាខាងលើ ពិតជាបានធ្វើឱ្យបាត់បង់នូវសណ្តាប់ធ្នាប់សង្គម និងឆ្លុះបញ្ចាំងពីការបាត់បង់នូវសីលធម៌ក្នុងការរស់នៅ បំពាននូវសិទ្ធិមនុស្ស និងខ្វះការសាមគ្គីគ្នារវាងខ្មែរ និងខ្មែរ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមខ្មែរជាខ្លាំង។

ជាមួយគ្នានោះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានធ្វើការអំពាវនាវដល់បងប្អូនជនរួមជាតិ ខ្មែរទាំងអស់ ដែលរស់នៅ សិក្សា និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ត្រូវចេះរួបរួមសាមគ្គីគ្នា និងចេះស្រលាញ់ រាប់អានគ្នាក្នុងនាមជាបងប្អូនខ្មែរដូចគ្នា ចូលរួមរក្សាសណ្ដាប់ធ្នាប់សង្គមគោរពសិទ្ធិ និងចេះជួយគ្នា ទៅវិញទៅមក ដែលជាតម្លៃប្រពៃណី និងវប្បធម៌ខ្មែរ ដ៏ផូរផង់នេះ ឱ្យបានខ្ជាប់ខ្ជួន៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


