ព័ត៌មានជាតិ
ទូតខ្មែរស្វាគមន៍អ្នកកាសែតកូរ៉េមករាយការណ៍ពីកម្ពុជាបន្ទាប់បានព្យាយាមបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញ
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ឃួន ផុនរតនៈ ស្វាគមន៍ការយកអ្នកសារព័ត៌មានកូរ៉េមកកម្ពុជាដើម្បីយកព័ត៌មានពិតក្រោយកម្ពុជាបានបង្ក្រាបឧក្រិដ្ឋកម្មអនឡាញចេញពីប្រទេស។ លោកថាការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េនឹងផ្ដល់ទំនុកចិត្តដល់វិនិយោគិន និងភ្ញៀវទេសចរណ៍កូរ៉េលើប្រទេសកម្ពុជា។

ក្នុងជំនួបជាមួយប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Daejoo KC នៅស្ថានទូតកម្ពុជានាទីក្រុងសេអ៊ូល ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបានបង្ហោះលើហ្វេសបុកផេកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានលើកឡើងពីបំណងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការស្ដារទំនាក់ទំនងជាមួយកូរ៉េខាងត្បូងទៅរកភាពប្រក្រតីវិញ បន្ទាប់ពីមានបញ្ហាឧក្រិដ្ឋកម្មអនឡាញបានកើតឡើងកន្លងមក។
លោកបានបញ្ជាក់ថា កម្ពុជាស្វាគមន៍ការចុះមកផ្សាយអំពីការពិតនៅកម្ពុជាពីការបង្ក្រាបបទល្មើសអនឡាញទៅកាន់វិនិយោគិន និងភ្ញៀវទេសចរកូរ៉េ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Daejoo KC លោក Park Joo Bong បានលើកឡើងថាកូរ៉េនៅតែផ្ដល់សារៈសំខាន់ដល់ទំនាក់ទំនងជាមួយកម្ពុជា លោកបន្ថែមថានៅពាក់កណ្ដាលខែកុម្ភៈនេះលោកនឹងដឹកនាំអ្នកវិនិយោគ និងអ្នកកាសែតកូរ៉េមកកម្ពុជាផងដែរដើម្បីបង្ហាញពីបរិយាកាសវិនិយោគ និងឱ្យអ្នកយកព័ត៌មានបានរាយការណ៍ពីតថភាពក្នុងប្រទេសកម្ពុជាដល់ប្រជាជនកូរ៉េផងដែរ។

លោក ឃួន ផុនរតនៈ ថាបានបញ្ជាក់ទៅភាគីកូរ៉េថាស្ថានទូតនឹងជួយសហការរៀបចំជំនួបរវាងប្រតិភូលោក Park ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជាលើករណីនេះផងដែរ។
បន្ទាប់ពីមានករណីនិស្សិតកូរ៉េម្នាក់ស្លាប់នៅភ្នំបូកគោ ខេត្តកំពត កាលពីខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងឧក្រិដកម្មឆបោកអនឡាញ សាធារណរដ្ឋកូរ៉េបានចាត់ថ្នាក់តំបន់មួយចំនួនស្ថិតជាតំបន់ហាមប្រាមកម្រិតខ្ពស់ និងបញ្ជូនមន្ត្រីជាបន្ទាប់មកកម្ពុជាដើម្បីដោះស្រាយបញ្ហាជនជាតិកូរ៉េជាប់ក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជាផងដែរ រហូតឈានដល់ការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េនៅខែវិច្ឆិកា ឆ្នាំ២០២៥ផងដែរ។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសលើបណ្ដាញសង្គមរបស់សម្ដេចថា «ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់នាពេលនេះ»ខណៈកម្ពុជាបានបង្ហាញការប្ដេជ្ញាចិត្តបោសសម្អាតបណ្ដាញឧក្រិដ្ឋកម្មតាមអនឡាញនៅកម្ពុជាឱ្យអស់ត្រឹមខែមេសាខាងមុខ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


