ព័ត៌មានជាតិ
ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ នាំយកមូលនិធិមនុស្សធម៌របស់សហគមន៍ខ្មែរនៅកូរ៉េ ចែកជូនប្រជាជនភៀសសឹក និងគ្រួសារវីរកងទ័ពក្នុងខេត្តសៀមរាប
ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ បងប្អូនជនភៀសសឹកតាមខ្សែបន្ទាត់ព្រំដែន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បាននាំយកមូលនិធិមនុស្សធម៌របស់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ ចំនួន ២ ម៉ឺនដុល្លារអាម៉េរិក ដែលបានរៀបចំជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ ចែកជូនដោយផ្ទាល់ដល់បងប្អូនប្រជាជនភៀសសឹក និងគ្រួសារវីរកងទ័ពចំនួន ៣៦៧ គ្រួសារ ស្មើនឹង ១០៧៦នាក់ នៅមណ្ឌលសុវត្ថិភាព វត្តប្រាសាទបូទុមមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ លោក ហេង សារិទ្ធ តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក លី សារី អភិបាលរងខេត្តសៀមរាប និង លោក ឡុត ញាន អភិបាលរងស្រុកស្រីស្នំ និង ព្រមទាំងតំណាងសហគមន៍ខ្មែរនៅកូរ៉េ។

មូលនិធិនេះ ត្រូវបានផ្តួចផ្តើមឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ដោយមានការចូលរួមបរិច្ចាគជាថវិការពីបងប្អូនសហគមន៍ខ្មែរដែលរស់នៅ ធ្វើការ និងសិក្សារៀនសូត្រ នៅប្រទេសកូរ៉េ ក្នុងគោលបំណងសម្រាលបន្ទុករបស់រដ្ឋាភិបាល និងចូលរួមចំណែកកាត់បន្ថយការលំបាករបស់បងប្អូនជនភៀសសឹក និងគ្រួសារវិរៈកងទ័ពដែលត្រូវបានជម្លៀសពីតំបន់សមរភូមិមុខ និងត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ។

ថ្លែងក្នុងកម្មវិធីចែកអំណោយមនុស្សធម៍នេះ លោក ឯកអគ្គរាជទូត បានមានប្រសាសន៍ថា បើទោះបីជាជំនួយទាំងនេះមិនអាចឆ្លើយតប និងបំពេញបាននូវតម្រូវការ និងការលំបាក របស់បងប្អូនប្រជាជនភៀសសឹកក្តី តែវាបានបង្ហាញនូវស្មារតី សាមគ្គីភាព ស្រលាញ់ជាតិមាតុភូមិ ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក្នុងនាមជាពលរដ្ឋខ្មែរតែមួយ បើទោះបីជាពួកគាត់នៅចាកឆ្ងាយពីទឹកដីកំណើតក៏ដោយ តែទឹកចិត្តរបស់ពួកគាត់នៅតែនឹករលឹកដល់ស្រុកកំណើត និងតែងតែចង់ចូលរួមចំណែកក្នុងបុព្វហេតុជាតិ មាតុភូមិជានិច្ច៕








-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


