សន្តិសុខសង្គម
មន្ត្រីជលផលដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ ខណៈថ្ងៃឱសានវាទកាន់តែបោះជំហានទៅមុខ
បាត់ដំបង ៖ គិតត្រឹមថ្ងៃទី២៥ខែមេសានេះ ឱសានវាទរបស់រដ្ឋបាលខេត្តបានបោះជំហានទៅមុខបានរយៈពេល១៨ថ្ងៃហើយតែគេមិនទាន់ដឹងថា តើមានប្រជានេសាទខ្នាតតូចនិងឈ្មួញធំដែលប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ប៉ុន្មាននាក់ហើយដែលបានស្ម័គ្រចិត្តដឹកឧបករណ៍ខុសច្បាប់ដែលមានតំលៃរាប់ពាន់រាប់ម៉ឺនដុល្លារបស់ខ្លួនយកមកប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចខណៈឱសានវាទនេះនៅសល់ពេលត្រឹមតែជាងកន្លះខែទៀតតែប៉ុណ្ណោះ។

ដោយសារតែឱសានវាទចេះតែបោះជំហ៊ានទៅមុខកៀកនិងថ្ងៃកំណត់កាលពីថ្ងៃទី២៣ខែមេសាកន្លងថ្មីៗនេះកម្លាំងចម្រុះដែលដឹកនាំដោយមន្ត្រីជលផលបានចុះរឹបអូសឧបករណ៍នេសាទដោយខុសច្បាប់របស់ឈ្មួញទុច្ចរិតបានជាច្រើនប្រភេទលើទីតាំងចំនួន២ផ្សេងគ្នានៅក្នុងដែននេសាទក្នុងភូមិសាស្ត្រ ឃុំកោះជីវាំង ស្រុកឯកភ្នំ។
មន្ត្រីជលផលបានឲ្យដឹងថា កម្លាំងចម្រុះដែលត្រូវបានដឹកនាំចុះប្រតិបត្តិការមានប្រមាណជិត៣០នាក់ហើយក្រោយការអប់រំក្នុងការទប់ស្កាត់បទល្មើសនេសាទកម្លាំងបានអនុវត្តបង្ក្រាបលើទីតាំងកំពុងប្រព្រឹត្តបទល្មើសមួយចំនួននិងរឹបអូសបានវត្ថុតាងជាច្រើនលើទីតាំងចំនួន០២គឺទី១នៅចំណុចក្បាលក្របីច្របាញ់ញំពាមព្រែកត្រសក់ ស្ថិតភូមិក្បាលតោល ឃុំកោះជីវាំង និងគោលដៅទី២នៅចំណុចពាក់កន្ទេលព្រះដើមឈើកប់ចេសកោះក្រងស្ថិតក្នុងភូមិព្រែកទាល់ឃុំកោះជីវាំង។
តាមរបាយការណ៍បង្ក្រាបកាលពីថ្ងៃទី២៣ខែមេសាបានបង្ហាញថា លទ្ធផលនៃកិច្ចប្រតិបត្តិការលើគោដៅទាំង០២ខាងលើនេះ កម្លាំងចម្រុះបានរឹបអូសនូវវត្ថុតាងនានាដូចជាសាច់មងក្រឡាញឹកប្រវែង២៥៥០ម៉ែត្រ,ស្បៃមុងក្រឡាញឹកប្រវែង៤៧០ម៉ែត្រ,លូស្បៃមុង(ដៃ)ចំនួន១៨,ឡុកចាប់ត្រីចំនួន១៨គ្រឿងនិងបង្គោលចំនួន១៥០០ដើមផង។ប៉ុន្តែរបាយការណ៍នេះមិនបានបង្ហាញឈ្មោះម្ចាស់ដែលបានប្រព្រឹត្តិបទល្មើសដែលត្រូវបង្ក្រាបទាំង២ទីតាំងនោះទេ។

សូមរំលឹកផងដែរថា ពាក់ព័ន្ធនឹងវិធានការបង្ក្រាបបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំមិនធ្លាប់មានកាលពីថ្ងៃទី២៣ខែមេសាកន្លងទៅថ្មីៗនេះធ្វើឡើងស្របតាមបទបញ្ជាយ៉ាងក្ដៅគគុករបស់រាជរដ្ឋាភិបាលនេះ កាលពីថ្ងៃទី០៧ខែមេសាហើយក៏ត្រូវបានលោកសុខ .លូអភិបាលខេត្តបានចេញសេចក្ដីជូនដំណឹងដ៏ខ្លីមួយសន្លឹកស្ដីពីការដកហូតឧបករណ៍នេសាទល្មើសច្បាប់លើដែនទឹកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

តាមរយៈសេចក្ដីជូនដំណឹងនេះលោកសុខ .លូបានអំពាវនាវសូមឲ្យប្រជានេសាទក្នុងខេត្តបាត់ដំបងទាំងអស់ដែលមានឧបករណ៍នេសាទល្មើសច្បាប់ ដែលមានដូចជា អួនអូសទឹកសាបម៉ាញ់ឧបករណ៍ឆក់និងឈិបយន្តព្រមទាំងឧបករណ៍ល្មើសច្បាប់ដទៃទៀតផងត្រូវស្ម័គ្រចិត្តយកមកប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចកិច្ចនៅក្នុងមូលដ្ឋានរៀងៗខ្លួនចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០២២ជាកំហិត។

ក្រៅពីនេះ លោកអភិបាលខេត្តក៏បានដាក់ចេញនូវបំរាមយ៉ាងតឹងតែងថា ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ថ្នាំពុលគីមី សាធាតុគីមីពុលនិងឧបករណ៍ឆក់គ្រប់ប្រភេទក្នុងដែននេសាទបើពុំនោះទេរដ្ឋបាលខេត្តនិងចាត់វិធានការផ្លូវច្បាប់ដោយគ្មានការអនុគ្រោះ។ ហើយអាជ្ញាធរមានសមត្ថកិច្ចនឹងចុះឆែកឆេររុករកតាមលំនៅឋានដើម្បីរឹបអូសយកឧបករណ៍នេសាទល្មើសច្បាប់ទាំងនោះនិងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ៕
ដោយ ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ