កីឡា
គ្រូជម្រើសជាតិហ្វូតសាលកម្ពុជាថា ជារឿងល្អដែលពានបាល់ទាត់ក្នុងសាល មានការប្រកួតច្រើនដំណាក់កាល
ពានរង្វាន់បាល់ទាត់ក្នុងសាលកម្ពុជា ឆ្នាំ ២០២១ បានបញ្ចប់ការប្រកួតដំណាក់កាលទី ១ ជាផ្លូវការហើយ កាលពីចុងសប្ដាហ៍កន្លងទៅ ខណៈការប្រកួតដំណាក់កាលទី ២ ក៏ជិតចាប់ផ្ដើមដូចគ្នា។

ការប្រកួតក្នុងដំណាក់កាលទី ១ ដែលបានចាប់ផ្ដើមពីថ្ងៃទី ១២ ខែមីនា មានក្រុមចំនួន ២៥ ចូលរួម ហើយត្រូវបានបែងចែកចេញជា ៥ ពូល ក្នុងនោះពូលនីមួយៗមានក្រុមចំនួន ៤ ដែលត្រូវប្រកួតប្រជែងគ្នា ហើយជាលទ្ធផលរកឃើញក្រុម ៦ ឡើងទៅប្រកួតដំណាក់កាលទី ២។
ក្រុមទាំង ៦ ដែលបានឡើងទៅដំណាក់កាលទី ២ មានលេខ ១ មកពីពូលទាំង ៥ រួមមាន ឪម៉ាល់អែហ្វស៊ី (Ov Mal FC), ប៊ីអែហ្វ៊សី (Bees FC), យាំងហ្គានអែហ្វធី (Young Gun FT), ឌឺប្លូរវើរីស (The Blue Warriors FC), ខ្មែរនគរ (Khmer Nokor FC) ខណៈមានក្រុមលេខ ២ មួយក្រុមគឺ ធៃជីអែហ្វធី (Tai Chi FT)។ ក្រុមទាំង ៦ នេះត្រូវប្រកួតវិលជុំសន្សំពិន្ទុ តែមួយជុំ ដើម្បីយកក្រុមលេខ ១ ដល់លេខ ៤ ប្រកួតខ្វែងទៀតដែលជាដំណាក់កាលទី ៣ ឬហៅថាដំណាក់កាលចុងក្រោយ។
ជាមួយនឹងការប្រកួតច្រើនបែបនេះ លោក ចេត ច័ន្ទរចនា គ្រូបង្វឹកនៃក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា បានលើកឡើងថាជាការល្អ ដើម្បីឱ្យកីឡាករមានការប្រកួតច្រើន ជាពិសេសបង្កើនសមត្ថភាព។ «ជាធម្មតាការប្រកួតកាន់តែច្រើន ធ្វើឲ្យកីឡាករគាត់អាចនឹងមានអាទិភាព ឬមួយក៏គាត់អាចនឹងអភិវឌ្ឍន៍ខ្លួនឯងកាន់តែច្រើន ការប្រកួតកាន់តែច្រើនហើយជាមួយនឹងកម្រិតកាន់តែខ្លាំងៗជាមួយគ្នា ធ្វើឱ្យគាត់កាន់តែរីកចម្រើន ចឹងផលល្អគឺទាក់ទងទៅនឹងបច្ចេកទេសលើសាមីខ្លួនទាំងអស់គ្នា។» សម្ដីរបស់ លោក ចេត ច័ន្ទរចនា។

សូមបញ្ជាក់ថា ក្រុមជើងឯក ពានរង្វាន់បាល់ទាត់ក្នុងសាលកម្ពុជា ឆ្នាំ ២០២១ (ដែលលើកមកលេងក្នុងឆ្នាំ២០២២) នេះ នឹងតំណាងកម្ពុជា ចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់ហ្វូតសាលអាស៊ីអាគ្នេយ៍ (AFF Futsal Club Championship 2022) ដែកគ្រោងធ្វើនៅប្រទេសថៃ ពីថ្ងៃទី ២២-២៨ ខែសីហា ឆ្នាំ ២០២២ ខាងមុខផងដែរ។

រំឮកថា ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា ទើបតែបញ្ចប់ការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF Futsal Championship 2022) នៅប្រទេសថៃ កាលពីពេលថ្មីៗនេះដូចគ្នាផងដែរ ដោយទទួលបានលទ្ធផលពុំសូវល្អ ក្រោយប្រកួត ៣ ដង ស្មើ ១ និងចាញ់ ២ ដង ឈរនៅលេខ ៣ ក្នុងតារាងពូល A ជាមួយថៃ, ឥណ្ឌូនេស៊ី និងប្រុយណេ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


