វប្បធម៌ ជំនឿ
ទទួលឡានថ្មីចូលមកក្នុងផ្ទះ ម្ចាស់គួរធ្វើបែបនេះ ទើបនាំសិរីសួស្ដី និងសេចក្ដីសុខ
កាលដែលមានរយន្តថ្មីចូលមកនៅក្នុងផ្ទះ ម្ចាស់គួរធ្វើរឿងអ្វីមួយ ដើម្បីឲ្យការធ្វើដំណើរមានតែសុវត្ថិភាព និងសុខសប្បាយជានិច្ច។ អ្នកខ្លះគេជឿលើការប្រោះទឹកមន្តលើករាសី ខ្លះក៏សែនដង្វាយតិចតួច ដើម្បីសុំសេចក្ដីសុខក៏មាន។
យ៉ាងណាមិញ យោងតាមជំនឿពីសង្គមចាស់ គេតែងទម្លាប់ដូចខាងក្រោមនេះ៖
ភួងឬផ្កាក្រអូប

ចាស់ៗពីដើមជឿថា គ្រប់ឡានដែលបានទិញថ្មី គួរតែមានរបស់ណានាំសេចក្ដីល្អ សេចក្ដីគោរព និងមានគេកាន់ចង្កូតឲ្យនឹងធឹង ដើម្បីមានសិរីសួស្ដីទាំងម្ចាស់និងឡានផងដែរ។ ជាពិសេសរាល់ការធ្វើដំណើរ សូមឲ្យជួបតែរឿងល្អៗ។ជាពិសេសនោះគឺ ភួងផ្កាម្លិះនិងផ្កាក្រអូបៗ គេតែងជឿថា ដូចមានគេកាន់ឲ្យយើងជួបតែរឿងល្អៗក្នុងជីវិត។
ក្រូច ៥ ផ្លែ

ក្រូចគឺជាផ្លែឈើដ៏ល្អ ដែលគេជឿថានាំសំណាងល្អយ៉ាងខ្លាំងដល់ម្ចាស់ឡាន។ ចូររៀបចំក្រូចចំនួន ៥ផ្លែ ដោយដាក់នៅខាងមុខឡាន និងអុជធូបបួងសួងសុំសេចក្ដីសុខ ដល់ម្ចាសយន្តយានផងដែរ។
ស្រោមសំបុត្រក្រហមចំនួន ៥

ដាក់ស្រោមសំបុត្រក្រហមចំនួន ៥ សន្លឹក ដែលមានក្រដាសប្រាក់ ២ពាន់រៀល នៅខាងមុខឡាន នៅថ្ងៃដែលរថយន្តថ្មីបានមកដល់ផ្ទះ។ យោងតាមជំនឿនេះគេជឿថា វានឹងជួយឲ្យមានលុយកាន់តែច្រើន មានគេអាណិតស្រលាញ់ និងជួបតែសេចក្ដីសុខគ្រប់ប្រការ។
ចុចស៊ីផ្លេលើរថយន្ត៣ដង

ពេលឡានថ្មីមកដល់ផ្ទះ អ្នកដែលជាម្ចាស់ឡានគួរចុចស៊ីផ្លេចំនួន៣ដង ដើម្បីអបអរបុណ្យដល់ខ្លួនឯង និងអ្នកដែលជិះឡានជាមួយយើង។ ការធ្វើដូច្នេះ ដូចជូនពរឲ្យខ្លួនឯងជួបតែរឿងល្អៗ។ ក្នុងការបើកបររថយន្តនេះ។
ទោះយ៉ាងណាក៏ដោយ អ្វីដែលសំខាន់បំផុត គឺស្មារតីនឹងធឹងក្នុងការបើកបរ ហើយកុំភ្លេចពិនិត្យស្ថានភាពរថយន្តមុនពេលចេញដំណើររាល់ពេល៕
គ្រូ ណុប
ចុចអាន៖វត្ថុ ៥ យ៉ាង តាមជំនឿចាស់ៗផ្ដាំថា មិនគួរមានក្នុងរថយន្ត ប្រយ័ត្ននាំគ្រោះដល់ជីវិត
ចុចអាន៖៣ យ៉ាងហាមមានក្នុងផ្ទះ អាចទាញលាភសំណាងចេញ និងនាំភាពក្ដៅក្រហាយដល់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


