សន្តិសុខសង្គម
បញ្ជូនខ្លួនស្រ្តីពាណិជ្ជករចេញសែកស្អុយទៅតុលាការ
ស្រ្តីពាណិជ្ជករម្នាក់ ដែលពាក់ពន្ធរឿងចេញសែកអត់លុយ ត្រូវបានសមត្ថកិច្ចបញ្ជូនឡើងតុលាការ នៅរសៀលថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២២នេះ ដើម្បីធ្វើការសាកសួរ ។

ស្ត្រីជាជនសង្ស័យឈ្មោះ ពេជ្រ ស្រីមុំ អាយុ៣៥ឆ្នាំ ជាពាណិជ្ជករ ស្នាក់នៅផ្ទះលេខ២៥២ ផ្លូវផ្លាទីនឹម បុរីប៉េងហួតបឹងស្នោសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខអាគា Rise Commercial Building លេខ៥ ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដោយអនុវត្តតាមដីកា បញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិន បំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ( ចេញសែកគ្មានទឹកប្រាក់ ) ទឹកប្រាក់ចំនួន ៧៧៩ ២៥២ដុល្លារអាមេរិក តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរពាណិជ្ជករ ។
មកដល់ពេលនេះជនសង្ស័យកំពុងស្ថិតនៅដំណាក់កាលស្ថាប័នអយ្យការបើកការស៊ើបសួរនៅឡើយ ៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


