ជីវិតកម្សាន្ដ
អ្នកស្រី ប៊ុនច័ន្ទ សោភា អតីតតារាភាពយន្តទសវត្សរ៍៦០-៧០ ទទួលមរណភាព
អតីតតារាភាពយន្តខ្មែរនាទសវត្ស៦០-៧០ អ្នកស្រី ប៊ុនច័ន្ទ សោភា មានឈ្មោះដើម ឆាន់ បូយីប បានទទួលមរណភាពហើយ កាលពីថ្មីៗនេះ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមព្រះសុរិយា ។

ប្រភពពីក្រុមព្រះសុរិយាបានឲ្យដឹងថា ក្រុមខ្លួនទើបតែរកឃើញអ្នកស្រីកាលពីដើមខែកក្កដា ឆ្នាំ២០២១ ដោយកន្លងទៅអ្នកស្រីបានរស់នៅយ៉ាងស្ងៀមស្ងាត់ លាក់ខ្លួនកសាងជីវភាពថ្មីឆ្ងាយពីវិស័យសិល្ប:ភាពយន្តខ្មែរ តាំងពីរបបខ្មែរក្រហមបញ្ចប់ទៅម្ល៉េះ។ អ្នកស្រី ប៊ុនច័ន្ទ សោភា បានប្រឡូកក្នុងវិស័យសិល្បៈភាពយន្តខ្មែរ តាមរយៈលោក យក់ ប៊ុនឡេង សិល្បករល្ខោនបាសាក់ និងជាតួសម្តែងភាពយន្តផងដែរ។

អ្នកស្រីបានចូលសម្តែងជាតួរងនាចុងសប្តាហ៍សម័យសង្គមរាស្រ្តនិយម រហូតបានទទួលតួនាទីជាតួឯកក្នុងសម័យសាធារណរដ្ឋខ្មែរដូចជារឿង ត្រពាំងពាយ រឿង ផ្កាថ្កុលមាស រឿង ផលកម្មខ្ញុំជាដើម។ ប្រវត្តិ និងសា្នដៃសំខាន់ៗរបស់អ្នកស្រី ប៊ុន ចន្ទសោភា ក្រុមព្រះសុរិយាកំពុងចងក្រងនិងផ្សព្វផ្សាយខ្លះៗរួចមកហើយ។
សូមបញ្ជាក់ថា អ្នកស្រីបានទទួលមរណ:ភាព នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នាគេហដ្ឋានរបស់អ្នកស្រី ភូមិព្រែកស្វាយ ក្នុងសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

តាមរយ:ដំណឹងមរណ:ទុក្ខនេះមហាជនក៏ដូចជាអ្នកស្នេហាវិស័យសិល្បៈខ្មែរ មុនឆ្នាំ១៩៧៥ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធអ្នកស្រីសូមបានទៅកាន់សុគតិភព កុំបីឃ្លាងឃ្លាត៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


