ជីវិតកម្សាន្ដ
នាយ ឃ្លោក បង្ហាញការហួសចិត្តជាខ្លាំងចំពោះទង្វើតារាស្រីមួយរូប
អតីតតារាកំប្លែងជើងចាស់ល្បីឈ្មោះងារជាឧកញ៉ានាយ ឃ្លោក ដែលមានឈ្មោះពិតគឺលោក ទុំ សារុត បានបង្ហាញអារម្មណ៍ហួសចិត្តជាខ្លាំងបន្ទាប់ពីឃើញមានការចែករំលែកឃ្លីបវីដេអូខ្លីមួយបង្ហាញពីសកម្មភាពមិនសមរម្យរបស់តារាស្រីមួយដួង។

តាមរយៈវីដេអូខ្លីដែលត្រូវបានគេចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក និង TikTok នេះ ក៏ត្រូវបានតារាកំប្លែងជើងចាស់រូបនេះយកទៅស៊ែរចែកចាយបន្តដោយលើកជាចម្ងល់ថា “តើជាតិសាសន៍ខ្ញុំ ឬជាតិសាសន៍គេ?”។ ស្របគ្នានឹងការបង្ហោះនេះដែរ ក៏មានទស្សនិកជនមួយចំនួនទៀតបានបញ្ចេញការវែកញែក និងរិះគន់យ៉ាងចាស់ដៃផងដែរ។
តារាកំប្លែងលោក ទុំ សារុត ហៅ នាយ ឃ្លោក បានចោទជាសំនួរដូច្នេះថា «ភ្ញាក់ពីដេកក្រឡេកភ្នែកប្លែកអារម្មណ៍ តើជាតិសាសន៍ខ្ញុំ ឬជាតិសាសន៍គេ? បើជាតិសាសន៍ខ្ញុំខ្មាស់អៀនម៉្លេះទេ បើជាតិសាសន៍គេស្រេចតែគេចុះ»។ ដោយឡែកបើតាមការបញ្ចេញមតិពីអ្នកគាំទ្រមួយចំនួនទៀតបញ្ជាក់ថា សកម្មភាពនេះបានកើតឡើងនៅខ្មែរអំឡុងពេលប្រកួតកម្មវិធីបវរកញ្ញាមួយ។

សូមបញ្ជាក់ថាលោក ទុំ សារុត ហៅ នាយ ឃ្លោក កន្លងមកថ្វីត្បិតលោកមមាញឹកជាមួយមុខជំនួញយ៉ាងណា តែឧកញ៉ា ឃ្លោក ជានិច្ចកាលតែងលេចមុខក្នុងកម្មវិធីសិល្បៈម្តងកាល និងការចេញមុខផ្តល់ជំនួយជួយដល់អ្នកសិល្បៈមានជំងឺ និងខ្វះខាតជាដើម។ ម្យ៉ាងទៀតឧកញ៉ា ឃ្លោក ក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងងារជាឧកញ៉ាផងដែរកាលពីខែឧសភា ក្នុងឆ្នាំ២០១៤៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


