ជីវិតកម្សាន្ដ
លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:
តារាចម្រៀងជើងចាស់រក្សាបានប្រជាប្រិយភាពលោក សុះ ម៉ាច អះអាងថា ដោយសារការស្រលាញ់ការពារថែរក្សាសិល្ប:ទើបលោកសុខចិត្តលះបង់ងារជាឯកឧត្តមដែលធ្លាប់ទទួលបានកាលពីកន្លងមក។

ទោះបីយ៉ាងណាពេលនេះ លោក សុះ ម៉ាច បានចេញមកបញ្ជាក់ជាថ្មីថា ដោយសារតែលោកងប់ងល់នឹងការស្រលាញ់ការពារថែរក្សាសិល្ប: រួមទាំងមនសិការជាតិមិនគិតបុណ្យសក្តិតួនាទីដែលមានកន្លងជាឯកឧត្តម ទើបឆាកជីវីតលោកបានត្រឹមតែជាអ្នកចម្រៀងបម្រើអារម្មណ៍មនុស្សគ្រប់ស្រទាប់វណ្ណៈរហូតសព្វថ្ងៃ ។
តារាចម្រៀងលោកសុះ ម៉ាចបានលើកឡើយទៀតថា “ខ្ញុំបាត់បង់ឱកាសអស់រលីង គ្មានបុណ្យសក្ដិតួនាទី សូម្បីតែបន្តិចមិនតែប៉ុណ្ណោះ ត្រូវគេលាបពណ៌ទៀតផង តែណ្ហើយអ្វីៗជាវាសនាទេ ខ្ញុំមិនតូចចិត្តនឹងនៅរក្សាចិត្តគំនិតឧត្តមគតិដដែលដើម្បីបន្សល់កេរ្តិ៍ឈ្មោះនិងអ្វីដែលជាគំរូល្អសម្រាប់កូនៗ និងមនុស្សជំនាន់ក្រោយប្រសើរជាង”។

លោក សុះ ម៉ាច បច្ចុប្បន្នក្រៅតែអាជីពច្រៀង លោកជាគ្រូបង្ហាត់បង្រៀងសិល្ប:សម្រាប់ក្មេងៗជំនាន់ក្រោយ ខណ:សព្វថ្ងៃ លោកច្រៀងនៅតាមបណ្តាភោជនីយដ្ឋានរាត្រីមួយចំនួនផងដែរ។
គេនៅចាំបានថា អតីតប្រធានសមាគមសិល្បករខ្មែរ២អាណត្តិលោកសុះ ម៉ាច កាលពីអំឡុង ឆ្នាំ២០០៧ ត្រូវបានព្រះមហាក្សត្រតែងតាងគោរមងារជាឯកឧត្តមទីប្រឹក្សានៅព្រឹទ្ធសសភា។ ប៉ុន្តែក្រោយមក លោកក៏បានទម្លាយថា ងារជាឯកឧត្តមរបស់លោកត្រូវបានកាត់ចេញហើយ៕ អត្ថបទ៖ ចាន់រ៉ា
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៧ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


