ជីវិតកម្សាន្ដ
លេចវត្តមានតារាភាពយន្តជើងចាស់ ទូច វលក្ខណ៍ មកស្រុកខ្មែរ ក្រោយបាត់មុខពីសិល្ប:យូរឆ្នាំ
បន្ទាប់បាត់វត្តមានពីសិល្ប:មួយរយៈ អតីតតារាសម្តែងធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ អ្នកនាង ទូច វលក្ខណ៍ ថ្មីៗនេះ ស្រាប់តែបង្ហាញមុខនៅលើទឹកដីប្រទេសកំណើតកម្ពុជា ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា។

តារាភាពយន្តជើងចាស់ ទូច វលក្ខណ៍ ត្រូវបានគេដឹងថា អ្នកនាងធ្លាប់ល្បីឈ្មោះតាមរយៈស្នាដៃភាពយន្តខ្មែររឿង «សំឡេងទ្រខ្មែរ» ដែលរួមសម្តែងជាមួយតារាប្រុសលោក ហម ឈរ៉ា និង រឿង «ប្រុសដែលខ្ញុំស្រលាញ់» ខណ:ដែលខ្សែភាពយន្តទាំង២រឿងនេះ ល្បីល្បាញនាអំឡុងទសវត្សរ៍៩០ ។
គិតមកទល់ពេលនេះអ្នកនាង ទូច វលក្ខណ៍បានឃ្លាតឆ្ងាយពីសិល្ប:រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកនាង វលក្ខណ៍ បានចាកចេញពីទឹកដីកំណើត ទៅរស់នៅប្រទេសអូស្ត្រាលី ក្រោយពីសាងសុភមង្គលគ្រួសារនៅទីនោះ។
ដោយឡែកអ្វីដែលមហាជនចាប់អារម្មណ៍ស្រាប់តែថ្មីៗនេះអតីតតារាភាពយន្ត ទូច វលក្ខណ៍ បានលេចវត្ត មានមកលេងស្រុកខ្មែរដែលជាទឹកដីកន្លែងកំណើត។ បើតាមការឱ្យដឹងពីលោក សុះ ម៉ាច បានរៀបរាប់អមដោយរូបភាពមួយសន្លឹកថា “តារាភាពយន្តអ្នកនាង ទូច វលក្ខណ៍ ជាតារាដំបូងដែលខ្ញុំចូលប្រឡូកវិស័យខារ៉ាអូខេថតជាមួយគាត់កាលពី ៣៣ឆ្នាំមុន”។
លោក សុះ ម៉ាចបាននិយាយទៀតថា “សព្វថ្ងៃគាត់រស់នៅប្រទេសអូស្ត្រាលី រដ្ឋPerth ថ្ងៃនេះជួបគ្នាចៃដន្យនៅកន្លែងដែលខ្ញុំធ្វើការរាល់រាត្រីគាត់មកផ្តល់ភាពភ្ញាក់ផ្អើលដល់ខ្ញុំ ក្រោយពីបែកគ្នាជាង២០ឆ្នាំ ពេលគាត់ចុះមកលេងស្រុកខ្មែរនិងខ្ញុំទៅសម្តែងអូស្ត្រាលី”។
សូមរម្លឹកថា អតីតតារាភាពយន្តល្បីឈ្មោះអ្នកនាង ទូច វលក្ខណ៍ កាលពីចូលប្រឡូកក្នុងវិស័យសិល្ប:ត្រូវទស្សនិកជនកត់សម្គាល់ថា នាងជាតារាម្នាក់និយមចូលចិត្តតតុបតែងខ្លួនបែបយេៗនិងសិចស៊ី។ នៅឆ្នាំ១៩៩៦ អ្នកនាង ទូច វលក្ខណ៍ បានចាកចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីជាលក្ខណៈដើរកម្សាន្តផង ហើយជួបគូស្នេហ៍(ស្វាមី) និងបានរៀបការសាងជីវិតគ្រួសាររស់នៅទីនោះរហូតដល់បច្ចុប្បន្ន៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


