កីឡា
កីឡា ៣ប្រភេទរបស់កម្ពុជា ធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីត្រៀមប្រកួតស៊ីហ្គេម
កីឡាចំនួន ៣ប្រភេទរបស់កម្ពុជា ក៏ដូចជាប្រតិភូសំខាន់ៗ បានធ្វើដំណើរទៅប្រទេសវៀតណាម នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែលបាននឹងកំពុងដំណើការចាប់ផ្ដើមលើប្រភេទកីឡាមួយចំនួន។
ក្រុមប្រតិភូ និងអត្តពលិក ដែលចេញដំណើរលើកទី២នេះ គឺមានចំនួនសរុប ១២០នាក់ លើ៣ប្រភេទកីឡា ដូចជាក្រុមកីឡាប៉េតង់ ដែលជាកីឡាមានសក្តានុពលជាងគេ, កីឡាវាយកូនហ្គោល និងកីឡាអេឡិចត្រូនិច។

ឯកឧត្តម វ៉ាត់ ចំរើន ដែលជានាយបេសកកម្មក៏រួមដំណើរដឹកនាំប្រតិភូកម្ពុជា និងក្រៅពីនេះមានមន្ត្រីរដ្ឋបាល និងមន្ត្រីពេទ្យផងដែរ។ ហើយការបន្តចេញដំណើរនៅថ្ងៃបន្តបន្ទាប់ទៀត គឺនៅមុន ២ថ្ងៃនៃការប្រកួតមកដល់ ដែលចំនួនប្រតិភូកីឡាកម្ពុជា សរុបចំនួន ៥៦០នាក់។
សូមបញ្ជាក់ជាថ្មីថា ការប្រកួតស៊ីហ្គេមនៅវៀតណាមឆ្នាំនេះ មានក្រុមកីឡាករ-កីឡាការិនី និងក្រុមការងារគ្រូបង្វឹកសរុបមានចំនួន ៥៦០នាក់ក្នុងនោះមានថ្នាក់ដឹកនាំ និងមន្ត្រីកីឡាចំនួន ៤៥នាក់ កីឡាករ-កីឡាការិនីចំនួន ៣៦៣នាក់, គ្រូបង្វឹក-គ្រូជំនួយចំនួន ៩៣នាក់, អាជ្ញាកណ្ដាល ចៅក្រមអន្តរជាតិ មានចំនួន ១៩នាក់, អ្នកដឹកនាំក្រុមចំនួន ២២នាក់ និងក្រុមគ្រូពេទ្យចំនួន ២១នាក់។
សម្រាប់ការដឹកជញ្ជូនក្រុមប្រតិភូកីឡាករ កីឡាការិនីកម្ពុជាត្រូវបានផ្តល់ការហោះហើរដោយក្រុមហ៊ុន Cambodia Airways ទាំងទៅទាំងមកដោយឥតគិតថ្លៃ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


